Cctimesw1140xh150cm copy

អ្នកជំនាញជួសជុល«ខឿនជណ្តើរ»រួចរាល់ និងបន្តជួសជុល«បង្កាន់ដៃនាគ» ជណ្តើរកណ្តាល ខាងត្បូងអង្គរវត្ត

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ ការងារជួសជុលខឿនជណ្ដើរ និងបង្កាន់ដៃនាគផ្នែកខាងលិចជាន់ផ្ទាល់ដីនៃជណ្តើរកណ្តាលនៅទិសខាងត្បូងប្រាសាទអង្គរវត្ត ដែលបានដំណើរការតាំងតែពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ មកដល់ពេលនេះ ក្រុមការងារអាជ្ញាធរជាតិអប្សរា ជួសជុលគ្រឹះខឿនស្រុត និងថ្មក្រៀកហែកបានរួចរាល់ ហើយបន្តជួសជុលខឿនទ្របង្កាន់ដៃនាគស្រទាប់ខាងលើដែលរអិលចេញពីគន្លងដើម ដើម្បីរៀបបង្កាន់នាគឱ្យត្រូវតាមទីតាំងដើម។

លោក សយ សុភារិន្ទ ភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត ឱ្យដឹងថា ក្រោយពីបញ្ចប់ការជួសជុលគ្រឹះខឿន ក្រុមការងារបន្តជួសជុលខឿនបង្កាន់ដៃនាគស្រទាប់ខាងលើរអិលចេញពីគន្លងដើម ដោយត្រូវសម្អាតដីស្អុយ និងរៀបចំថ្មខឿនផ្នែកដែលងាកចេញ ហើយរៀបបង្កាន់ដៃនាគឱ្យមានលំនឹងឡើងវិញ។

លោក សុភារិន្ទ បន្តថា បង្កាន់ដៃនាគ ដែលត្រូវជួសជុលមានប្រវែង១៦ម៉ែត្រ ទាំងជើងទម្រនាគ ជើងទម្របង្កាន់ដៃនាគ និងដងខ្លួននាគរងការខូចខាតដោយអន្លើ ទាមទារឱ្យមានការជួសជុលពង្រឹង និងបន្ថែមថ្មថ្មីនៅតាមកន្លែងដែលបាត់បង់ដើម្បីធានាបាននូវភាពរឹងមាំយូរអង្វែងរាប់រយឆ្នាំតទៅមុខទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង