Cctime 6monthsfree desktop
Cc times  web banner kh

សម្តេច ហ៊ុន ម៉ាណែត អំពាវនាវឱ្យជនរួមជាតិចូលរួម យុទ្ធនាការ«ចាស់អ្នក ថ្មីខ្ញុំ»

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ តាមរយៈការបង្ហោះនៅលើទំព័រហ្វ៊េសប៊ុកផ្លូវការរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចបានអំពាវនាវឱ្យចូលរួមយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ»។

នៅក្នុងការបង្ហោះផ្សាយនេះបានឱ្យដឹងថា ចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ សមាគមកាយឫទ្ធិនារីកម្ពុជា មានរៀបចំយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ដើម្បីទទួលយករបស់របរមានដូចជា សំលៀកបំពាក់ ឬសម្ភារសិក្សា ដែលលោកអ្នកឈប់ប្រើប្រាស់ តែនៅមានគុណភាពល្អ យកទៅកែច្នៃឱ្យក្លាយជារបស់របរថ្មី មានប្រយោជន៍សម្រាប់អ្នកដែលត្រូវការ។

អាស្រ័យហេតុនេះ សប្បុរសជនអាចចូលរួមបរិច្ចាគទៅកាន់ទីតាំង ផ្ទះលេខ ៥អេ ផ្លូវលេខ ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ សម្រាប់លេខទំនាក់ទំនាក់ទំនង៖ 096 646 4574 / 093 858 893។


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង