681 ezgif.com resize
Swift cc time

សាច់បង្កកខូចគុណភាពជាង១៧តោន ត្រូវបានបង្រ្កាប និងដុតកម្ទេចចោល

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

តាកែវ៖ បំណែកសាច់បង្កកចំនួន ១៧,១៩៣ គីឡូក្រាម ត្រូវបានមន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស បានសហការជាមួយមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែងនិងបង្ក្រាប (ក.ប.ប) ធ្វើការបង្ក្រាបនិងកម្ទេចចោលនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។

បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ការសម្រេចដុតកម្ទេចចោលនេះ ដោយសារបំណែកសាច់បង្កកចំនួន ១៧,១៩៣ គីឡូក្រាមនេះ គឺទំនិញហាមឃាត់នាំចូល និងខូចគុណភាពប្រើប្រាស់។ ការដុតកម្ទេចបំណែកសាច់បង្កកទាំងនេះ បានធ្វើឡើងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល។

បំណែកសាច់បង្កកចំនួន ១៧,១៩៣ គីឡូក្រាមនេះ រួមមាន គល់ស្លាបមាន់បង្កក ៣,២៧៨ គីឡូក្រាម និងចុងស្លាបមាន់បង្កក ១៣,៩១៥ គីឡូក្រាម ត្រូវបានបង្ក្រាបនាពេលដឹកជញ្ជូនតាមរថយន្ត ៥គ្រឿង ក្នុងភូមិសាស្ត្រស្រុកអង្គរបុរី ខេត្តតាកែវ បន្ទាប់ពីជញ្ជូនចេញពីទូកដែលនាំចូលដោយខុសច្បាប់ តាមទូកប្រឡាយទី១០ ច្រករបៀងបាក់ដៃ៕


Khcct banner

អត្ថបទទាក់ទង