681 ezgif.com resize
Swift cc time

សម្ដេច ហ៊ុន ម៉ាណែត ឱ្យកូនប្រុសព្រឹទ្ធាចារ្យ គង់ ណៃ ចូលក្របខណ្ឌរដ្ឋបន្ដការងារពីឪពុក

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាថ្ងៃទី១១ កក្កដា នេះ បានឯកភាពឱ្យលោក គង់ បុរាណ ដែលត្រូវជាកូនប្រុសព្រឹទ្ធាចារ្យ គង់ ណៃ ចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋ ដើម្បីដើរតាមគន្លងរបស់ឪពុក។ ការឯកភាពនេះ បន្ទាប់ពីលោក គង់ បុរាណ បានបង្ហោះសារនៅលើបណ្ដាញសង្គមរបស់លោកកាលពីថ្ងៃទី៩ កក្កដា ថា លោកចង់បានក្របខណ្ឌរដ្ឋមួយកន្លែង ដើម្បីជួយបម្រើរដ្ឋដូចឪពុករបស់ខ្លួន និងសម្រួលជីវភាពនាថ្ងៃខាងមុខ។

សម្ដេច ហ៊ុន ម៉ាណែត បានឯកភាពឱ្យកូនប្រុសបង្កើតព្រឹទ្ធាចារ្យ គង់ ណៃ ចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋ បន្ទាប់ពីបានឃើញសាររបស់លោក គង់ បុរាណ ដែលត្រូវជាកូនប្រុសបង្កើតរបស់ព្រឹទ្ធាចារ្យ គង់ ណៃ ដែលបានស្នើសុំចូលបម្រើក្នុងក្របខ័ណ្ឌរដ្ឋ ដើម្បីដើរតាមគន្លងរបស់ឪពុក ហើយជាពិសេសលោក គង់ បុរាណ មានជំនាញចាប៉ីដងវែង ដែលអាចបន្តវេនពីលោកឪពុករបស់លោក។

បន្ទាប់ពីឃើញការបង្ហោះសាររបស់សម្ដេច ហ៊ុន ម៉ាណេត លោក គង់ បុរាណ បានសម្ដែងអារម្មណ៍រីករាយ ដែល ហ៊ុន ម៉ាណេត បានឯកភាពឱ្យលោកចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋ បន្ដវេនពីឪពុក៕

Khcct banner

អត្ថបទទាក់ទង