Cctimesw1140xh150cm copy

ក្រុមតន្រ្តីកូរ៉េខាងត្បូង១ក្រុមប្រើ«ភាសាខ្មែរ»បង្កើតជាពាក្យ«GLUE»សម្រាប់បទថ្មីរបស់ពួកគេ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កូរ៉េ៖ ក្រុមតន្រ្តីរបស់កូរ៉េខាងត្បូង HYUKOH បានសហការជាមួយក្រុមតន្ដ្រីតៃវ៉ាន់ Sunset RollerCoaster បង្កើតបទចម្រៀងមួយបទដែលមានចំណងជើងថា «GLUE» ដោយប្រើប្រាស់ភាសាខ្មែរបង្កើតជាអក្សរឡូហ្គោ «GLUE» សម្រាប់បទចម្រៀងថ្មីរបស់ពួកគេ។ បទចម្រៀងនេះ នឹងចេញនៅថ្ងៃទី១០ កក្កដា វេលាម៉ោង ៤រសៀល ម៉ោងនៅប្រទេសកម្ពុជា។

ក្រុម HYUKOH និងក្រុម Sunset RollerCoaster នឹងចេញបទចម្រៀងថ្មីរបស់ពួកគេ នារសៀលម៉ោង៤ថ្ងៃនេះ។ បទចម្រៀងថ្មីរបស់ពួកគេ បានប្រើប្រាស់ភាសាខ្មែរ បង្កើតជាអក្សរឡូហ្គោ «GLUE»។ មិនតែប៉ុណ្ណោះ បទចម្រៀងនេះ ក៏នឹងបង្ហាញពីទិដ្ឋភាពខ្លះៗពីប្រាសាទមួយចំនួនរបស់ខ្មែរ ដូចជា ប្រសាទអង្គរវត្ត ប្រាសាទតាព្រហ្ម និងប្រាសាទបាយ័នជាដើម។

សូមជម្រាបថា HYUKOH គឺជាក្រុមតន្ត្រី indie របស់កូរ៉េខាងត្បូង ដែលស្ថិតនៅក្រោមក្រុមហ៊ុន DooRooDooRoo Artist ។ ក្រុមនេះត្រូវបានបង្កើតឡើងឆ្នាំ២០១៤ ដែលមានអ្នកដឹកនាំ តារាចម្រៀង និងអ្នកលេងហ្គីតា Oh Hyuk, អ្នកលេងហ្គីតាបាស Im Dong-geon, អ្នកលេងហ្គីតា Lim Hyun-jae និង អ្នកវាយស្គរ Lee In-woo ។

Sunset RollerCoaster គឺជាក្រុមតន្រ្តីរ៉ុកបែប indie ដែលបានបង្កើតក្រុមនៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ឆ្នាំ២០១០។ ក្រុមតន្រ្តីនេះមានអ្នកច្រៀង និងអ្នកលេងហ្គីតា 國國 (Kuo-kuo), អ្នកលេងហ្គីតាបាស Kevin និងអ្នកវាយស្គរ 尊龍 (Tzun-Long) ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង