Cctimesw1140xh150cm copy

ពិព័រណ៍«ចែកកូនឈើ»ជាង១លានដើមផ្តើមដំណើរការនៅក្រសួងបរិស្ថាន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ក្រសួងបរិស្ថានកម្ពុជា នៅថ្ងៃទី ១០ កក្កដានេះ បានចាប់ផ្តើមបើកដំណើរការពិព័រណ៍ផ្សព្វផ្សាយ និង ចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និង វេទិកាកេសរកូលជាតិលើកទី៤ ជាផ្លូវការ។កម្មវិធីនេះ គឺចាប់ផ្តើមចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខអគារមរតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ និង ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត។ក្នុងពិព័រណ៍នេះ នឹងមានចែកកូនឈើប្រណិតៗប្រមាណជាង១លានដើម។

គិតមកដល់ពេលនេះ អគ្គនាយកដ្ឋាន ទាំងអស់ របស់ក្រសួងបរិស្ថាន មន្ទីរបរិស្ថានរាជធានី-ខេត្តទាំង២៥ អង្គការដៃគូ សហគមន៍តំបន់ការពារធម្មជាតិ និង ស្តង់ពិព័រណ៍ផលិតផលខ្មែរ បានរៀបចំរួចជាស្រេច ដោយមានការតាំងបង្ហាញ និង ចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និង ទីតាំងឯកជននានា ដោយឥតគិតថ្លៃ។

បើតាមក្រសួងបរិស្ថាន ពិព័រណ៍នេះ ដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្តីពីការដាំឈើឱ្យបានច្រើន ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា និង ជំរុញការចូលរួមអភិរក្សជីវៈចម្រុះ ពីគ្រប់ភាគីពាក់ព័ន្ធ ស្របនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញជាបន្តបន្ទាប់ និង ជាជំហានៗ ផ្តោតលើមុំយុទ្ធសាស្រ្តចំនួន៣គឺ ស្អាត បៃតង និង ចីរភាព។

រដ្ឋមន្រ្តីក្រសួងបរិស្ថា លោក អ៊ាង សុផល្លែត បានអំពាវនាវដល់សាធារណជនទាំងអស់ចូលរួមព្រឹត្តិការណ៍ពិព័រណ៍នេះ ឱ្យបានច្រើនកុះករ ជាពិសេស អាចទទួលបានកូនឈើចម្រុះទៅដាំនៅតាមគេហដ្ឋាន ដោយឥតគិតថ្លៃ។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង