Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជានឹងប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជា«ច្រកទ្វាអន្តរជាតិ,ប៉ូលអភិវឌ្ឍន៍,ទីក្រុងធំក្នុងអាស៊ាន»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ គណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ នៅថ្ងៃទី ៩ កក្កដានេះ បានរៀបចំកិច្ចប្រជុំលើកទី៣ ដើម្បីពិនិត្យ និង ផ្តល់យោបល់លើសេចក្តីព្រាង ផែនការមេដើម្បីអភិវឌ្ឍ ខេត្តព្រះសីហនុទៅជា«តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» និង «ផែនការសកម្មភាព» មុននឹងដាក់ជូនរាជរដ្ឋាភិបាលអនុម័ត។ជាផែនការ ដើម្បីរៀបចំអភិវឌ្ឍន៍ ខេត្តព្រះសីហនុឱ្យទៅជា «ច្រកទ្វាអន្តរជាតិ,ប៉ូលអភិវឌ្ឍន៍,ទីក្រុងធំក្នុងអាស៊ាន»។

យោងតាមសេចក្តីប្រកាសព័ត៌មាន «ផែនការមេ»នេះ មានចក្ខុវិស័យវែងឆ្ងាយដើម្បីរៀបចំអភិវឌ្ឍន៍ ខេត្តព្រះសីហនុ ទៅជា ច្រកទ្វាអន្តរជាតិរបស់កម្ពុជា ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនពហុមធ្យោបាយ និង ឡូជីស្ទិក ពាណិជ្ជកម្ម និង ហិរញ្ញវត្ថុអន្តរជាតិ។ទី២ ជាប៉ូលអភិវឌ្ឍន៍ជាតិ តាមរយៈប្រែក្លាយជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រ និង ប្រជុំកោះលំដាប់សកលលោក មានមជ្ឈមណ្ឌលជាតិនៃការអភិវឌ្ឍឧស្សាហកម្ម នវានុវត្តន៍បច្ចេកវិទ្យា និង ទី៣ ជាទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន ជាមួយនឹងកិត្តិនាមទីក្រុងគំរូបៃតងប្រកបដោយចីរភាព និង ចម្រុះវប្បធម៌ និង ឆ្លាតវៃ។


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង