Cctime 6monthsfree desktop
Cc times  web banner kh (2)

សមាគមអ្នកសាងសង់កម្ពុជា ស្នើឱ្យរដ្ឋកាត់បន្ថយភាពស្មុគស្មាញក្នុងការសុំសិទ្ធិសាងសង់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កិច្ចពិភាក្សារវាង តំណាងក្រសួងសេដ្ឋកិច្ចជាមួយ សមាគមអ្នកសាងសង់កម្ពុជា

ភ្នំពេញ៖តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២២ កញ្ញានេះ បានជួបពិភាក្សាជាមួយសមាគមអ្នកសាងសង់កម្ពុជា និងស្ថាប័នឯកជននានាៗ ក្នុងវិស័យសំណង់ និងអចលនទ្រព្យ ដើម្បីជួយគ្នាដោះស្រាយបញ្ហាប្រឈម និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជា។

ជាកិច្ចប្រជុំធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម ហួត ពុំ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាននៃ គហស និង តំណាងប្រធានសមាគមអ្នកសាងសង់កម្ពុជា លោក ឆាស៍ វ៉ាន់។

នៅក្នុងកិច្ចពិភាក្សានេះ សមាគមអ្នកសាងសង់កម្ពុជា និងស្ថាប័នឯកជននានាៗ ក្នុងវិស័យសំណង់ និងអចលនទ្រព្យ បានស្នើសុំឱ្យរដ្ឋាភិបាលជួយកាត់បន្ថយនិតិវិធីស្មុគស្មាញ និងមិនចាំបាច់មួយចំនួន ក្នុងការសុំសិទ្ធិសាងសង់ ដើម្បីទាក់ទាញអ្នកវិនិយោគថ្មី ក៏ដូចជាជំរុញបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។

តំណាងប្រធានសមាគមអ្នកសាងសង់កម្ពុជា លោក ឆាស៍ វ៉ាន់ បានឱ្យដឹងថា  រដ្ឋគួរតែជួយកាត់ដំណាក់កាលណាដែលមិនចាំបាច់ ឬ រួមបញ្ចូលដំណាក់កាលដែលដូចៗគ្នា តាមរយៈច្រកចេញចូលតែមួយជាដើម ដើម្បីជាការជួយសម្រួលដល់អ្នកវិនិយោគថ្មីៗ។លោក ឆាស៍ វ៉ាន់ បានឱ្យជាមតិថា កម្ពុជាគួរតែរៀនសូត្រពីប្រទេសជិតខាង ជាពិសេសក្នុងតំបន់អាស៊ាន។

ជាមួយគ្នានេះដែរលោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា ក៏បានឱ្យដឹងថា ច្បាប់សំណង់ថ្មីដែលបានចេញកាលពីឆ្នាំ ២០១៩ កន្លងមកនេះ បានរួមចំណែកជួយសម្រួលភាពស្មុគស្មាញមួយចំនួនផងដែរ។

«ទិន្នន័យដែលធនាគារពិភពលោកគឺចាស់ហើយ បើតាមច្បាប់ រយៈពេលចេញលិខិតអនុញ្ញាតិឱ្យសាងសង់គឺត្រឹមតែ ៤៥ ថ្ងៃទេ ហើយបើ៤៥ ថ្ងៃ មិនទាន់ចេញឱ្យ អ្នកអភិវឌ្ឍគឺអាចសាងសង់បានតែម្តង។ ដូច្នេះ ចង់ឱ្យក្រសួងសេដ្ឋកិច្ច និងក្រសួងដែនដី សហការគ្នា ហើយជំរាបជួនទៅ World Bank ថាការសុំគឺមិនយូរដល់រាប់រយថ្ងៃនោះទេ»។

ឯកឧត្តម ហួត ពុំ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាននៃ ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា៖ «ជំនួបជាមួយសមាគមអ្នកសាងសង់កម្ពុជា និងស្ថាប័នឯកជននានាៗ ក្នុងវិស័យសំណង់នេះ គឺការប្រមូលធាតុចូលដ៏សំខាន់មួយក្នុងដោះស្រាយបញ្ហាប្រឈមមួយនេះ។ ការសហការជាមួយឯកជននេះ ជួយស្ដារចំណាត់ថ្នាក់បរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យប្រសើរឡើងវិញ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង