Cctimesw1140xh150cm copy

«តំបន់សេដ្ឋកិច្ចពិសេស​»ត្រៀមលេចចេញជារូបរាងនៅស្រុកក្រគរលើផ្ទៃដី១៤០ហិកតា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ខេត្តពោធិ៍សាត់៖ គណៈកម្មការអន្តរក្រសួង​ នៅថ្ងៃទី ៨ កក្កដានេះ បានចុះពិនិត្យទីតាំងនៃគម្រោងស្នើសុំបង្កើត«តំបន់សេដ្ឋកិច្ចពិសេស» ក្នុងស្រុកក្រគរ​ ខេត្តពោធិ៍សាត់។គម្រោងនេះ គ្រោងនឹងរៀបចំឡើងលើផ្ទៃដីទំហំជាង ១៤០ ហិកតា ដែលបង្ហាញពីសញ្ញាល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា។

ការចុះពិនិត្យនេះ ដឹកនាំដោយលោក ហេង សុខណាង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា​ បានដឹកនាំគណៈកម្មការអន្តរក្រសួង-ស្ថាប័ន​ចំនួន ១៣ ចុះពិនិត្យទីតាំងនៃគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស​ របស់ក្រុមហ៊ុន Pursat Special Economic Zone Co., Ltd.។

គម្រោងស្នើសុំនេះ មានទីតាំងស្ថិតនៅក្បាលដីលេខ ៤៦៦ ត្រង់គីឡូម៉ែត្រលេខ១៥៤ លើផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ លើផ្ទៃដីទំហំជាង ១៤០ ហិកតា។បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ចាត់ទុកការស្នើសុំគម្រោងវិនិយោគថ្មីនាពេលនេះ​ បង្ហាញអំពីភាពជោគជ័យក្នុងការរីកចម្រេីនរបស់សង្គមសេដ្ឋកិច្ចកម្ពុជា​ ជាពិសេស​ ការផ្តល់នូវជំនឿទុកចិត្តពីសំណាក់វិនិយោគិន មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា​។

កិច្ចប្រជុំអន្តរក្រសួង​ និងការចុះពិនិត្យទីតាំងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសខាងលើ បានបញ្ចប់នៅវេលាម៉ោង ១១:០០ នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ប្រកបដោយជោគជ័យ ក្រោមបរិយាកាសរីករាយ និងស្និតស្នាលជាទីបំផុត ដោយគណៈកម្មាការអន្តរក្រសួង បានពិនិត្យយ៉ាងម៉ត់ចត់ គ្រប់ជ្រុងជ្រោយ និងបានលើកឡើងនូវកាតព្វកិច្ចដែលក្រុមហ៊ុនត្រូវបំពេញឱ្យសមស្របតាមលក្ខណៈបច្ចេកទេស និងនីតិវិធីច្បាប់ជាធរមាន។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង