681 ezgif.com resize
Swift cc time

កម្ពុជាឈ្នះមេដាយ ២១គ្រឿង ពីការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រុមកីឡាជឺជីតស៊ូជម្រើសជាតិកម្ពុជា បានឈ្នះមេដាយចំនួន ២១គ្រឿងពីការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ ដែលបានប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃ កាលពីថ្ងៃទី ៦-៧ ខែកក្កដា ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។

សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានបញ្ជូនកីឡាករ កីឡាការិនីចំនួន ១២រូប ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ASIAN Regional Championship Southeast Asia ជើងឯកអាស៊ីអាគ្នេយ៍ ដោយដណ្តើមបានមេដាយ សរុបចំនួន ២១គ្រឿង។ ក្នុងនោះ រួមមានមេដាយមាស ៩គ្រឿង ប្រាក់៤គ្រឿង និងសំរិទ្ធ៨គ្រឿង។ ការប្រកួតកីឡាជឺជីតស៊ូតំបន់អាស៊ាន ASIAN Regional Championship Southeast Asia នេះ មានប្រទេសចំនួន ៦ចូលរួមប្រកួតដោយមានកីឡាករ កីឡាការិនី សរុបចំនួន២៥៨នាក់។

បើតាមលោក ថោង បញ្ញាធន អនុប្រធានសហព័ន្ធជឺជីតស៊ូកម្ពុជា បានបញ្ជាក់ថា សហព័ន្ធមានមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធផលថ្មី ដែលក្រុមទទួលបានជូនជាតិ។ វាកើតចេញពីការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី គ្រូបង្វឹក ការលះបង់់ និងការប្តេជ្ញាចិត្តរបស់កីឡាករ កីឡាការិនី ក្នុងការហ្វឹកហាត់៕


Khcct banner

អត្ថបទទាក់ទង