Smart saver cctime web bannertif

អាជ្ញាធរអប្សរាចែកកូនឈើជាង៩ពាន់ដើម ដល់ពលរដ្ឋយកទៅដាំនៅវត្ត សាលារៀន និងដងផ្លូវ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ កូនឈើចម្រុះចំនួន ៩,២២៥ ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយដល់ពលរដ្ឋយកទៅដាំនៅបរិវេណវត្តអារាម សាលារៀន ដងផ្លូវ និងតាមទីន្លែងផ្សេងៗទៀត កាលពីថ្ងៃទី៣-៦ ខែកក្កដា ឆ្នាំ២០២៤។ កូនឈើដែលបានចែកចាយទាំងនោះ រួមមាន គ្រញូង បេង ធ្នង់ ច្រេស គគីរ ឈើទាល រំដួល ក្ងោក ចាមរី អំពិល រាំងទឹក និងកូនឈើជាច្រើនទៀត។

កូនឈើចម្រុះចំនួន ៩,២២៥ ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយដល់ពលរដ្ឋយកទៅដាំនៅបរិវេណវត្តអារាម សាលារៀន ដងផ្លូវ មន្ទីរពេទ្យបង្អែក និងបរិវេណខាងជើងអតីតផ្សារយាងធំនៃរមណីយដ្ឋានអង្គរ នៅក្នុងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។ កូនឈើចម្រុះ ដែលបានចែកចាយដល់ពលរដ្ឋមានប្រភេទឈើប្រណិត ឈើតាំងលម្អ និងផ្ដាជាដើម។

កូនឈើដែលបានចែកចាយទាំងនោះ រួមមាន គ្រញូង បេង ធ្នង់ ច្រេស គគីរ ឈើទាល រំដួល ក្ងោក ចាមរី អំពិល រាំងទឹក ត្របែកព្រៃ លឿងរាជ ឥន្ទនេល ជាដើម៕


ពាក្យទាក់ទង: កូនឈើ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង