Cctime 6monthsfree desktop
Cc times  web banner kh (2)

កូនឈើ១ពាន់ដើម ត្រូវបានដាំនៅតំបន់អង្គរ ដើម្បីអបអរខួបរុក្ខទិវាជាតិ ៩កក្កដា

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី៧ កក្កដា សហការជាមួយអាជ្ញាធរជាតិអប្សរា ប្រារព្ធ យុទ្ធនាការដាំដើមឈើចំនួន ១,០០០ ដើម អបអរសាទរខួបរុក្ខទិវាជាតិ ៩កក្កដា ២០២៤ ក្រោមប្រធានបទ«ព្រៃឈើ ដើម្បីប្រជាជន និងការអភិវឌ្ឍដោយចីរភាព» នៅតាមបណ្ដោយវិថីព្រះនរោត្តមសីហមុនី ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

នាឱកាសនោះ លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ព្រៃឈើ និងធម្មជាតិនៅជុំវិញ គឺជាផ្នែកមួយដែលពុំអាចកាត់ផ្តាច់បានពីប្រាសាទ។ ដូចនេះ ការការពារ ការថែរក្សា និងការបង្កើនឡើងវិញនូវព្រៃឈើគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពជាច្រើន។ ជាក់ស្តែង តាំងពីឆ្នាំ២០០៤មក ដល់បច្ចុប្បន្នអាជ្ញាធរជាតិអប្សរា បានដាំកូនឈើឡើងវិញបានចំនួនប្រមាណ២លានដើមរួចមកហើយ។ ទន្ទឹមនេះ ក៏មានការចែកជូនកូនឈើ ដោយមិនគិតថ្លៃ ទៅដល់ស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋទូទៅយកទៅដាំដុះបន្ត ក្នុងន័យដើម្បីពង្រីកនូវគម្របព្រៃឈើបន្ថែមក្នុងទូទាំងប្រទេសកម្ពុជា។

លោក ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា ក៏មានប្រសាសន៍ដែរថា យុទ្ធនាការដាំកូនឈើ១,០០០ដើម អបអរសាទរខួបលើកទី៧២ រុក្ខទិវា៩កក្កដា ២០២៤ បានបញ្ជាក់ពីស្មារតីទទួលខុសត្រូវក្នុងការចូលរួមថែរក្សាព្រៃឈើឱ្យបានគង់វង្ស។ យុទ្ធនាការនេះ មិនមែនជាលើកទីមួយឡើយ កន្លងមកកាកបាទក្រហមកម្ពុជា បានដាំដើមឈើជាបន្តបន្ទាប់ ក្នុងនោះឧទ្យានសហសវត្សរ៍របស់កាកបាទក្រហមកម្ពុជា មានដើមឈើតូចធំជាច្រើន បានក្លាយជាគម្របធម្មជាតិ និងជាផ្នែកមួយក្នុងការការពារបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង