Cctimesw1140xh150cm copy

ធនាគារ វឌ្ឍនៈ បើកសម្ពោធជាផ្លូវការនូវសាខាថ្មី សាខាទី៤០ នៅក្រុងបាវិត

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ស្វាយរៀង៖ ធនាគារ​ វឌ្ឍន: នៅថ្ងៃទី០៦ កក្កដា ឆ្នាំ២០២៤នេះ បានប្រកាសដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវ សាខាថ្មី ក្រុងបាវិត ជាសាខាទី ៤០ ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង ដែលជាសមិទ្ធផលថ្មីមួយរបស់ធនាគារ​ វឌ្ឍនៈ មានកម្ពស់ ១០ជាន់ ហើយនឹងក្លាយជាអគារពាណិជ្ជកម្មដ៏លេចធ្លោមួយនៅ កណ្តាល ក្រុងបាវិត សម្រាប់បម្រើសេវាកម្មហិរញ្ញវត្ថុ ឱ្យកាន់តែទូលំទូលាយ និងប្រកបដោយនិរន្តរភាព។

អ្នកឧកញ៉ា ឈុន លាង បណ្ណាធិការនៃធនាគារ វឌ្ឍនៈ បានលើកឡើងថា ធនាគារ វឌ្ឍន:គឺជាគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុកមួយមានស្តង់ដារអន្តរជាតិ ត្រូវបានបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ។  ធនាគារ វឌ្ឍនៈនឹងផ្តល់ជូននូវផលិតផល និង សេវាកម្ម ផ្នែកធនាគាររូបវន្តបុគ្គល និងពាណិជ្ជកម្មដ៏ពេញលេញ យ៉ាងសម្បូរបែបដែល មានដូចជា សេវាប្រាក់បញ្ញើ សេវាឥណទាន និងសេវាធនាគារតាមឌីជីថល ជាពិសេស ឆ្លុះបញ្ចាំង ពីនិន្នាការដ៏ទំនើប ដែលមានការវិវឌ្ឍន៍ និងរីកចម្រើនឥតឈប់ឈរ។

អ្នកឧកញ៉ា ឈុន លាង បានបន្តទៀតថា បច្ចុប្បន្ន ធនាគារ វឌ្ឍនៈ មានសាខាចំនួន ៤០ នៅទូទាំង២៣ ខេត្តក្រុងរួចមកហើយ។ ក្នុងនោះរាជធានីភ្នំពេញ មាន ១៤សាខា ដោយឡែកសម្រាប់ខេត្តស្វាយរៀង គឺមានសាខាទី ៤០ នៅក្នុងក្រុងបាវិត ហើយនៅពេលដ៏ខ្លីខាងមុខនេះ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់សាខា ធនាគារ វឌ្ឍនៈនៅក្នុងក្រុងស្វាយរៀងខេត្តស្វាយរៀង ផងដែរ។

ថ្លែងក្នុងពិធីនោះផងដែរ ឯកឧត្តម​ ប៉េង​ ពោធិ៍សា ក៏បានលើកឡើងថា វត្តមានរបស់ ធនាគារ វឌ្ឍនៈនៅក្នុងក្រុងបាវិតនាពេលនេះ បានបង្ហាញឲ្យឃើញពីការសម្រេចចិត្តរបស់ ស្ថាបនិកធនាគារ ក្នុងការបង្ខិតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឲ្យមកជិតប្រជាពលរដ្ឋ ។ ឯកឧត្តម បានបន្តទៀតថា រាជរដ្ឋាភិបាលនីតិកាល​ទី៧ បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម សំដៅសម្រេច ចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ ២០៥០ និង ដើម្បីឆ្លើយតបទៅនឹង បដិវត្តន៍ ឧស្សាហកម្មទី៤  ការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសកល ដែលបច្ចេកវិទ្យាឌីជីថលកំពុង ដើរតួនាទីស្នូល និងជាចលករសំខាន់គ្របដណ្តប់លើគ្រប់​ទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, រួមទាំងវិស័យហិរញ្ញវត្ថុ ​និង​ធនាគារ ។

លោក Anthony Chin អគ្គនាយកប្រតិបត្តិ​បានលើកឡើងពីការប្តេជ្ញាចិត្ត​ ក្នុងការបង្កើនបទពិសោធន៍ប្រព័ន្ធធនាគារ​ទាំងនៅសាខា​ និងឌីជីថលសម្រាប់អតិថិជន។​ លោកបានបញ្ជាក់បន្ថែមថា «ឥឡូវនេះយើងកំពុងធ្វើការដោយឥតឈប់ឈរ ដើម្បីនាំយក នូវបទពិសោធន៍ធនាគារដ៏ល្អបំផុត ជូនដល់អតិថិជនដោយផ្តោតសំខាន់លើការរួមបញ្ចូលគ្នា នៃសេវាធនាគារនៅតាមសាខា និងឌីជីថលូបនីយកម្ម​ដើម្បីបំពេញតម្រូវការផ្សេងៗ និង បទពិសោធន៍យ៉ាងរលូន»។ លោក Anthony Chin បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ធនាគារ វឌ្ឍនៈ ក្នុងរយៈពេល ២១ ឆ្នាំកន្លងមកនេះថា​ «ការបន្តពង្រីកសាខាជាបន្តបន្ទាប់របស់យើង គូសបញ្ជាក់ពីការ ប្តេជ្ញាចិត្តដោយឥតឈប់ឈររបស់យើងចំពោះប្រទេសកម្ពុជានិងប្រជាជនកម្ពុជាដែលត្រូវបានបង្កើតឡើងដោយប្រជាជនកម្ពុជា យើងនៅទីនេះនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីប្រទេសកម្ពុជា»។

ធនាគារ វឌ្ឍនៈមានកិត្តិយសក្នុងការទទួលបានពានរង្វាន់ធំៗជាច្រើនបន្តបន្ទាប់។ ដោយឡែក ក្នុងឆ្នាំ ២០២៤ នេះ ធនាគារ វឌ្ឍនៈ បានទទួលពានរង្វាន់ធំៗចំនួន ៣ ដែលរួមមាន៖

- ពានរង្វាន់ "Mobile Banking & Payment Initiative of the Year - Cambodia" ពីប្រទេសសិង្ហបុរី សម្រាប់ការទទួលស្គាល់អំពីលក្ខណៈពិសេស និងបច្ចេកវិទ្យាទំនើបនៃបទពិសោធន៍ក្នុងការផ្តល់សេវាកម្មរបស់ ធនាគារ វឌ្ឍនៈ នៅប្រទេសកម្ពុជា។

- ពានរង្វាន់ “Best Mobile Banking Application” ពីទស្សនាវដ្តីGlobal Business Magazine Awards 2024 សម្រាប់ការបង្កើតកម្មវិធីធនាគារចល័តដែលល្អជាងគេ។

- ពានរង្វាន់ “Best Business Banking & Trade Services Institution 2024 – Cambodia” ពីកម្មវិធី South East Asia Business Awards 2024 សម្រាប់ការទទួលស្គាល់ធនាគារ វឌ្ឍនៈ ស្ថិតក្នុងចំណោមអាជីវកម្មធនាគារ និងស្ថាប័នផ្តល់សេវាពាណិជ្ជកម្ម ដែលល្អដាច់គេ។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង