Cctimesw1140xh150cm copy

អភិបាលខេត្តតាកែវថ្មី បញ្ជាឲ្យទម្លាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ ចោលទាំងអស់

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

តាកែវ ៖ អភិបាលខេត្តតាកែវថ្មី លោក វី សំណាង នាថ្ងៃទី ០៥ ខែកក្ដដានេះ បានចេញនូវបទបញ្ជាដល់មន្ទីពាក់ព័ន្ធពាក់ទាំងអស់ ជាពិសេសមន្ទីរពាណិជ្ជកម្មត្រូវដោះផ្ទាំងផ្សព្វផ្សាយស្រាបៀរចោលទាំងអស់នៅក្នុងភូមិសាស្ត្រខេត្តតាកែវ។ ការជំរុញនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ។

លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា ការដាក់ចេញបទបញ្ជាទម្លាក់ផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរចោលទាំងអស់នេះ ព្រោះវាអាចផ្ដល់ផល់ប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ពិសេសទៅលើកុមារ។

ជាមួយគ្នានោះ លោក ក៏បានណែនាំដល់ លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ក៏ដូចជាជំនាញពាក់ព័ន្ធក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវជូនដំណឹងទៅដល់ក្រុមហ៊ុនស្រាបៀរលើដីសាធារណៈរបស់រដ្ឋទាំងអស់ ត្រូវរើផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀររបស់ខ្លួនចោលទាំងអស់ ឬអាចប្តូរមកវិញនូវការផ្សាយពាណិជ្ជកម្មទឹកបរិសុទ្ធ ឬផ្ទាំងខ្លឹមសារអប់រំជំនួសវិញ ដោយហាមដាច់ខាតចំពោះការដាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ជាប្រភេទគ្រឿងស្រវឹង គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង