Yearendyearend1140x150

ធុរកិច្ចជនជាតិចិនជាច្រើនទាក់ទងចូលកម្ពុជា ខណៈទិវាបុណ្យជាតិចិនជិតចូលមកដល់

សង្គម
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/

ភ្នំពេញ៖ទិវាបុណ្យជាតិចិននឹងចូលមកដល់នៅថ្ងៃទី១ ខែតុលាខាងមុខនេះ ហើយក្នុងអំឡុងថ្ងៃឈប់សម្រាកនេះប្រជាជនចិនជាច្រើននឹងធ្វើដំណើរកំសាន្តនៅទូទាំងពិភពលោក។ប៉ុន្តែបច្ចុប្បន្ននេះពិភពលោកកំពុងជួបវិបត្តិកូវីដ-១៩ ធ្វើការគម្រោងដំណើរទេសចរណ៍របស់ភ្ញៀវចិនមួយចំនួនធំត្រូវបានផ្អាក់។យ៉ាងណាមុនទិវាជាតិនេះចូលមកដល់គេឃើញមានភ្ញៀវទេសចរជនជាតិចិនជាច្រើនបានទាក់ទងចូលមកកម្ពុជា ដែលមិនមែនតែជាការដើរកំសាន្តប៉ុណ្ណោះទេ តែពួកគេមកធ្វើការវិនិយោគទុននៅកម្ពុជាក្នុងន័យទេសចរណ៍បែបធុរកិច្ច។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ លោកស្រី ឆាយ ស៊ីវលីន បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា រាជរដ្ឋាភិបាលនៅតែយកចិត្តទុកដាក់ និងដាក់វិធានការយ៉ាងតឹងរ៉ឹងចំពោះទិដ្ឋិកាលវិស័យទេសចរណ៍ ហេតុនេះហើយការណ៍ដែលអ្នកអាចចូលមកប្រទេសកម្ពុជាបាន លុះត្រាតែមានកិច្ចការសំខាន់ណាមួយដែលស្របតាមលក្ខខណ្ឌនៃទិដ្ឋកាល និងតម្រូវការនៃធុរកិច្ចនានារបស់កម្ពុជាដែលជាម្ចាស់ផ្ទះ តួយ៉ាងតាមរយះការសិក្សា និងការងារធុរកិច្ចជាដើម អាចនិយាយបានថា ការមកដើរកំសាន្តបែបអាជីវកម្ម ដោយមកវិនិយោគទុននៅស្រុកខ្មែរ ក្នុងនាមជាភ្ញៀវទេសចរធុរកិច្ច។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍រូបនេះក៏បានបញ្ជាក់ផងដែរថា ភាគច្រើនភ្ញៀវទេសចរធុរកិច្ចជនជាតិចិនទាំងអស់ ដែលមានបំណងធ្វើដំណើរមកកំសាន្តនៅប្រទេសកម្ពុជា លុះត្រាតែពួកគាត់បានទាក់ទងក្រុមការងារខាងអាកាសចរជាតិជាមុនសិន ព្រោះវាមានលក្ខខណ្ឌតឹងតែងខ្លាំង និងតួលេខជនជាតិចិនចូលមកប្រទេសច្រើននាក់ផងដែរ ហើយជាក់ស្ដែងមានចំនួនភ្ញៀវទេសចរណ៍ធុរកិច្ចជាច្រើននាក់បានធ្វើការទំនាក់ទំនងជាមួយក្រុមហ៊ុនអាកាសយានដ្ឋានជើងហោះហើរ ខេមបូឌា អង់គ័រអ៊ែរ (Cambodia AngkorAir) បានបើកជើងហោះហើរតាំងពីថ្ងៃទី១៥ កញ្ញានេះ។

យោងតាមការមើលឃើញរបស់លោកស្រី ស៊ីវលីន ប្រាប់ថា បើប្រៀបធៀបទៅនឹងឆ្នាំមុននៃពិធីបុណ្យមាសរបស់ប្រជាជនចិន ជាធម្មតា នៅកម្ពុជាសង្កេតឃើញថា មានភ្ញៀវទេសចរច្រើនកកកុញខុសពីឆ្នាំនេះ ដែលទទួលសេវាកម្មបានត្រឹមតែក្នុងពេលមានពិធីបុណ្យជួបជុំតែប៉ុណ្ណោះ ឆ្នាំមុនវិញ មិនថានៅតំបន់ទេសចរណ៍ក្នុងទីរួមខេត្តសៀមរាប ឬនៅក្នុងរាជធានីភ្នំពេញក៏ដោយ មានការកក់បន្ទប់ស្នាក់ណែនៗ ជួនកាលអស់បន្ទប់ទៀតក៏មាន។ ដោយឡែកក្នុងឆ្នាំនេះ ក្នុងឱកាសបុណ្យឈប់សម្រាកប្រជាជនចិនក្នុង «បុណ្យមាស» ដែលភាគច្រើនសុទ្ធតែជាអ្នកវិនិយោគផ្នែកធុរកិច្ច ទើបអាចមកកំសាន្តនៅកម្ពុជាបាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង