Cctimesw1140xh150cm copy

អភិបាលក្រុងភ្នំពេញ៖ គណៈបញ្ជាការខណ្ឌទាំង១៤ត្រូវតែបន្តបង្ក្រាបឲ្យខ្លាំងក្លាចំពោះក្មេងទំនើង

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០១កក្កដា បានជំរុញឲ្យ គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ត្រូវតែបន្តបង្ក្រាប ចំពោះក្មេងទំនើង ឲ្យខ្លាំងក្លាដើម្បីធ្វើយ៉ាងណាឲ្យភូមិ សង្កាត់មានសុវត្ថិភាព បង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋទៅតាមអនុសាសន៍របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

បើតាមលោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា លើបញ្ហានេះ ខណ្ឌទាំង១៤ បើខ្វះកម្លាំងអាចស្នើមករាជធានីភ្នំពេញ ដើម្បីអនុវត្តការងារនេះឲ្យទទួលបានជោគជ័យ ពិសេសគឺធ្វើឲ្យភូមិ សង្កាត់មានសុវត្ថិភាព។

លោក ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា នៅរាជធានីភ្នំពេញ កាលពីខែមុន កម្លាំងសមត្ថកិច្ចគ្រប់គ្រងក្រុមក្មេងទំនើងបានចំនួន១២ក្រុម តែនៅក្នុងខែនេះ គ្រប់គ្រងក្មេងទំនើងបានចំនួន១៧ក្រុម ដែលធ្វើឲ្យក្រុមក្មេងទំនើងបានថមថយយ៉ាងខ្លាំង ពោលគឺស្ទើរតែលុបបំបាត់បាន១០០%ហើយ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង