Cctimesw1140xh150cm copy

«ផ្ទុះគ្រាប់»កាំភ្លើងធំបង្កឱ្យមន្ត្រីជំនាញម្នាក់ ត្រូវរងរបួសពិការដៃទាំងសងខាង

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាព មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) 

ត្បូងឃ្មុំ៖ មន្ត្រីជំនាញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះម្នាក់ ត្រូវបានពិការដៃទាំងសងខាង ដោយសារផ្ទុះសំបកគ្រាប់មិនទាន់ផ្ទុះនៃគ្រាប់កាំភ្លើងធំ៧៦មម។ គ្រោះថ្នាក់នេះ កើតឡើងនៅថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២៤ នៅឃ្លាំងសុវត្ថិភាពនៃទីបញ្ជាការដ្ឋានអង្គភាពស៊ីម៉ាក់ ស្ថិតនៅខេត្តត្បូងឃ្មុំ។

យោងតាមមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឲ្យនៅថ្ងៃទី០២ ខែកក្កដានេះ ថា អង្គភាពស៊ីម៉ាក់ បានបង្ហាញការសោកស្តាយជាទីបំផុត ចំពោះករណីគ្រោះថ្នាក់ ដោយសារផ្ទុះសំបកគ្រាប់មិនទាន់ផ្ទុះនៃគ្រាប់កាំភ្លើងធំ៧៦មម ចំនួនមួយគ្រាប់ បណ្តាលឱ្យមន្ត្រីជំនាញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមួយរូប ឈ្មោះលឹម ទូច ជាអ្នកត្រួតពិនិត្យ បានរងរបួសជាទម្ងន់ដោយត្រូវពិការដៃទាំងសងខាង។

CMAC បានបញ្ជាក់ថា លោក លឹម ទូច ត្រូវបានក្រុមគ្រូទេព្យឯកទេសនៃមន្ទីរពេទ្យខេត្តកំពង់ចាម បានវះកាត់ព្យាបាលដោយយកចិត្តទុកបំផុត និងបានចាប់ផ្តើមស្ថានភាពសុវត្ថិភាពល្អឡើងវិញ។ ជុំវិញនឹងករណីនេះ អង្គភាពស៊ីម៉ាក់ បានផ្តល់ការគាំទ្រទាំងស្រុង សម្រាប់ការព្យាបាល ការស្តារលទ្ធភាពកាយសម្បទា បំពាក់ដៃសិប្បនិមិត្ត និងរក្សាការងារសមស្របសម្រាប់លោក លឹម ទូច នៅក្នុងអង្គភាពផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង