Cctimesw1140xh150cm copy

ដុតកម្ទេចចោល«សាច់មាន់បង្កក»១៥០៩គីឡូក្រាមនាំចូលខុសច្បាប់នៅខេត្តស្វាយរៀង

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ស្វាយរៀង៖ បំណែកសាច់មាន់បង្កក ចំនួន១៥០៩គីឡូក្រាម ត្រូវក្រុមឈ្មួញលួចដឹកចូលតាមច្រករបៀង ត្រូវមន្ត្រីសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ក្រាប និងដុតកម្ទេចចោល នៅថ្ងៃទី ០១ ខែកក្ដដា។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា មន្ត្រីសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការដុតកម្ទេចបំណែកសាច់មាន់បង្កកចំនួន ១ ៥០៩ គីឡូក្រាម ដែលជាទំនិញហាមឃាត់ក្នុងការនាំចូល និងត្រូវបានបង្ក្រាបដកហូតពីឈ្មួញ នាពេលកំពុងដឹកជញ្ជូនតាមរថយន្ត ១គ្រឿង ចូលតាមច្រករបៀងក្រសាំងជ្រុំ ក្នុងភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ បំណែកសាច់មាន់បង្កកទាំងនេះ រួមមាន សាច់ភ្លៅមាន់បង្កក ៩៩២ គីឡូក្រាម និងជើងមាន់បង្កក ៥១៧ គីឡូក្រាម។

គួរបញ្ជាក់ថា កម្ពុជាបានសម្រេចផ្អាកជាបណ្តោះអាសន្ននូវការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កកតាមប្រភេទមួយចំនួនរយៈពេល៦ខែ ដោយវិធានការផ្អាកនោះផ្ដើមអនុវត្ត ចាប់ពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង