681 ezgif.com resize
Swift cc time

៧ថ្ងៃ សមត្ថកិច្ចបង្រ្កាបក្មេងទំនើង ៣១ករណី និងឃាត់ខ្លួន ១២៤នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រយៈពេល៧ ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ បានបង្ក្រាបករណីក្មេងទំនើងសរុបចំនួន៣១ករណី និងឃាត់ខ្លួនក្មេងទំនើងសរុប១២៤នាក់ ក្នុងភូមិសាស្រ្តរាជធានី-ខេត្តចំនួន១១។ នេះបើតាមការឲ្យដឹងពីលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថាការបង្ក្រាបករណីក្មេងទំនើង ក្នុងភូមិសាស្រ្តរាជធានី-ខេត្តចំនួន១១ រួមមានខេត្តព្រះវិហារកើតឡើង៣ករណី ឃាត់ខ្លួន២៩នាក់ រាជធានីភ្នំពេញ១២ករណី ឃាត់ខ្លួន២៣នាក់ សៀមរាប៤ករណី ឃាត់ខ្លួន២៣នាក់ កំពង់ធំ១ ឃាត់ខ្លួន១៣នាក់ កំពង់ស្ពឺ៣ករណី ឃាត់ខ្លួន៩នាក់ តាកែវ១ករណី ឃាត់ខ្លួន៧នាក់ បន្ទាយមានជ័យ៣ករណី ឃាត់ខ្លួន៦នាក់ កណ្តាល១ករណី ឃាត់ខ្លួន៦នាក់ ស្វាយរៀង១ករណី ឃាត់ខ្លួន៤នាក់ ព្រះសីហនុ១ករណី ឃាត់ខ្លួន២នាក់ និងព្រៃវែង១ករណី ឃាត់ខ្លួន២នាក់៕

Khcct banner

អត្ថបទទាក់ទង