681 ezgif.com resize
Swift cc time

រដ្ឋលើកលែងការផាកពិន័យផ្សេងៗចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ)

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ​និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៅថ្ងៃទី ១កក្កដា បានចេញសេចក្តីជូនដំណឹង ស្តីពី ការអនុវត្តកាតព្វកិច្ចរបស់អ្នកអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ។ក្នុងសេចក្តីជូនដំណឹងនោះ រាជរដ្ឋាភិបាល លើកលែងការផាកពិន័យផ្សេងៗ ចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ)  មានសុពលភាពរយៈពេល ០១ (មួយ) ឆ្នាំ។

យោងតាមសេចក្តីជូនដំណឹង បានគូសបញ្ជាក់ថា លើកលែងការផាកពិន័យផ្សេងៗ ចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) ប៉ុន្តែក្រុមហ៊ុនអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) ចាំបាច់ត្រូវបំពេញកាតព្វកិច្ច ស្របតាមប្រកាសលេខ ០៤៧ អ. ស. ហ. បក ខាងលើ និង បទប្បញ្ញត្តិពាក់ព័ន្ធ។ ដោយឡែក ចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) ដែលគ្មានអាជ្ញាបណ្ណ ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណនៅនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។

បើតាមសេចក្តីជូនដំណឹង ការលើកលែងការផាកពិន័យនេះ មានសុពលភាពរយៈពេល ០១ (មួយ) ឆ្នាំ ចាប់ផ្តើមអនុវត្តពីថ្ងៃចេញ សេចក្តីជូនដំណឹងនេះ និងអាចបន្តទៀតតាមការសម្រេចរបស់រាជរដ្ឋាភិបាល៕


Khcct banner

អត្ថបទទាក់ទង