Cctimesw1140xh150cm copy

កូរ៉េប្រគល់សម្ភារបរិក្ខារ១១មុខ ក្នុងគម្រោងអភិរក្ស និងជួសជុលក្រុមប្រាសាទព្រះពិធូរ ជំហានទី២

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា និងមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េ (KOICA) កាលពីថ្ងៃទី១ កក្កដា បានរៀបចំពិធីប្រគល់សម្ភារបរិក្ខារ១១មុខផ្សេងគ្នា ដើម្បីអនុវត្តន៍គម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរជំហានទី២ និងព្រះលានជល់ដំរី។

នាឱកាសនោះ លោក Song Youngjun នាយករងនៃទីភ្នាក់ងារ KOICA មានប្រសាសន៍ថា ចាប់ពីគម្រោងទី១ រហូតមកដល់បច្ចុប្បន្ននេះ ឧបករណ៍ និងសម្ភារសរុប ៩១មុខហើយ ដែលជាជំនួយផ្ទាល់របស់ KOICA ផ្ដល់ឱ្យអាជ្ញាធរអប្សរា។ ហើយសម្ភារបរិក្ខារ ដែលប្រគល់ដល់អាជ្ញាធរអប្សរាថ្ងៃនេះ សរុប១១មុខផ្សេងគ្នា រួមមានម៉ាស៊ីនស្កេន 3D, រ៉ាដាពិនិត្យក្រោមដី និងកម្មវិធីវិភាគ និងបកស្រាយទិន្នន័យពីឧបករណ៍ទាំងនោះ រួមនិងសម្ភារមួយចំនួនទៀត។ មន្រ្តីរូបនេះរំពឹងថា ការទទួលបានសម្ភារប្រើប្រាស់ខាងលើនេះ នឹងផ្តល់អត្ថប្រយោជន៍ច្រើនដល់ការងារអភិរក្ស ក៏ដូចជាការស្រាវជ្រាវថ្មីៗបន្ថែមទៀតនៅតំបន់រមណីយដ្ឋានអង្គរ។

សូមជម្រាបថា កម្ពុជា និងកូរ៉េ មានកិច្ចសហប្រតិបត្តិការលើវិស័យអភិរក្ស និងជួសជុលបេតិកភណ្ឌវប្បធម៌ ជាពិសេសគម្រោងក្នុងតំបន់រមណីយដ្ឋានអង្គរ រយៈពេលជិត១០ឆ្នាំមកហើយ រាប់ចាប់ពីឆ្នាំ២០១៥មក ដែលភាគីទាំងពីរបានចុះហត្ថលេខាលើកដំបូង ក្នុងកិច្ចពិភាក្សាគម្រោងដំណាក់កាលទី១ លើគម្រោងអភិរក្ស និងជួសជុលប្រាសាទព្រះពិធូរ។ ជិត១០ឆ្នាំមកនេះ មានសមិទ្ធផលផ្លែផ្កាជាច្រើន ក្នុងនោះភាពជាដៃគូរដ៏រឹងមាំ និងស្អិតរមួតរវាង KOICA និងអាជ្ញាធរអប្សរា ក៏បានក្លាយជាសមិទ្ធផលដ៏សំខាន់ និងលេចធ្លោបំផុត៕

លោក Song Youngjun នាយករងនៃទីភ្នាក់ងារ KOICA


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង