681 ezgif.com resize
Swift cc time

អាកាសយានដ្ឋានអន្ដរជាតិ«តារាសាគរ»អាចនឹងបើកដំណើរការនៅខែសីហានេះកម្រិត2Bសិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល

កោះកុង៖ អាកាសយានដ្ឋានអន្ដរជាតិ«តារាសាគរ» ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាការវិនិយោគដោយក្រុមហ៊ុនចិន Union Development Group (UDG) ក្នុងទំហំទឹកប្រាក់ប្រមាណជិត៣០០លានដុល្លារអាម៉េរិក លើផ្ទៃដីប្រមាណជិត៦០០ហិចតា អាចនឹងដាក់ឲ្យដំណើរការហោះហើរ នៅក្នុងបំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុននេះ។នេះបើយោងតាមលោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល ប្រាប់សារព័ត៌មាន ស៊ីស៊ីថាមស៍។

លោក ស៉ីន ចាន់សិរីវុត្ថា បានថ្លែងថា កាលពីថ្ងៃទី៣០ ខែមិថុនា កិច្ចប្រជុំកម្រិតបច្ចេកទេសដើម្បីពិនិត្យវាយតម្លៃវឌ្ឍនភាពអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ដើម្បីស្នើសុំអោយដាក់ដំណើរការ ការហោះហើរជាលក្ខណៈក្នុងស្រុកកម្រឹតបឋមជំហានដំបូង រួមជាមួយការបន្តធ្វើនូវនីតិវិធីបន្តបន្ទាប់ ដើម្បីឈានជបណ្តើរៗ ទៅរកការបើកការហោះហើរកម្រឹតមធ្យម កម្រឹតធំ នឹងជាលក្ខណះអន្តរជាតិនាពេលខាងមុខ បន្តទៀត។

បើតាមលោក ស៉ីន ចាន់សិរីវុត្ថា បើគ្មានអ្វីប្រែប្រួលទេការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតារាសាគរ អាចនឹងធ្វើឡើង នៅក្នុងបំណាច់ខែ សីហា ឆ្នាំ ២០២៤ខាងមុខ ក្នុងកម្រឹតបឋមដំណាក់កាលទី១ សម្រាប់តែអាកាសយានខ្នាតតូចកម្រិត2B ហើយក្នុងករណីក្រុមហ៊ុនមានគោលបំណងចង់ប្រតិបត្តិការហោះហើរលក្ខណៈអន្តរជាតិ ត្រូវស្នើសុំវិញ្ញាបនបត្រពីអាកាសចរណ៍ស៊ីវិលជាចាំបាច់។

សម្រាប់លោក ស៉ីន ចាន់សិរីវុត្ថា បច្ចុប្បន្ននេះ អាកាសយានដ្ឋានតារាសាគរ សាងសង់បានប្រមាណជិត ១០០% ហើយ មានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ក្នុងការធ្វើការប្រតិបត្តិការហោះហើរ ក្នុងស្រុក ដំណាក់កាលដំបូង សម្រាប់តែអាកាសយានប្រភេទ 2B។

គួរបញ្ជាក់ថា គម្រោងសាងសង់«អាកាសយានដ្ឋានតារាសាគរ»ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាការវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ក្នុងទំហំទឹកប្រាក់ប្រមាណជិត៣០០លានដុល្លារអាម៉េរិក សម្រាប់ការសាងសង់២ដំណាក់កាល ក្នុងដំណាក់កាលទី១ ចាយលុយអស់ជាង ២០០លានដុល្លារ លើផ្ទៃដី២១៨ ហិចតា និងមានដីបំរុងទុកជិត១០០០ហិចតា។ គម្រោងសាងសង់នេះ បានចាប់ដំណើរការកាលពីថ្ងៃទី ២៦ វិច្ឆិកា ឆ្នាំ២០១៦ ហើយ ត្រូវបានពន្យាពេលរហូតមកដល់បច្ចុប្បន្ន៕


Khcct banner

អត្ថបទទាក់ទង