Cctimesw1140xh150cm copy

អាជ្ញាធរអប្សរា សហការជាមួយអង្គការ IDE និងអង្គការ FAO ដាំកូនឈើនៅតំបន់អង្គរ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្នុងយុទ្ធនាការដាំដើមឈើ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការ IDE និងអង្គការ FAO ដាំកូនឈើចម្រុះចំនួន ៧០០ដើម ក្នុងបរិវេណរមណីយដ្ឋានអង្គរ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។

បុគ្គលិកអង្គការ IDE ប្រចាំខេត្តសៀមរាប ចំនួន២០នាក់ កាលពីថ្ងៃទី២៨ មិថុនា បានសហការជាមួយអាជ្ញាធរជាតិអប្សរា ចូលរួមដាំកូនឈើចម្រុះចំនួន ១០០ដើម នៅខាងកើតដងស្ទឹងសៀមរាប ស្ថិតនៅខាងជើងស្ពានបច្ចេកទេស(ស្ពានរ៉ោករ៉ាក)នៃឧទ្យានអង្គរ។

នៅថ្ងៃដដែលនោះ បុគ្គលិកអង្គការ FAO រួមជាមួយសិក្ខាកាមចំនួន១២០នាក់ ក៏បានចូលរួមដាំកូនឈើចម្រុះចំនួន ៦០០ដើម នៅខាងលិចដងស្ទឹងសៀមរាបនៃឧទ្យានអង្គរ ដើម្បីបន្សល់ទុកជាស្នាដៃសម្រាប់ការងារសង្គម និងទុកជាអនុស្សាវរីយ៍នៃការចងចាំក្នុងរមណីយដ្ឋានអង្គរផង។

សូមជម្រាបថា ក្រៅពីការសហការជាមួយអង្គការនានា ដើម្បីដាំកូនឈើចម្រុះ នៅតំបន់អង្គរ អាជ្ញាធរជាតិអប្សរា ក៏បាននឹងកំពុងបណ្ដុះប្រភេទ រុក្ខជាតិត្នោត ដើមរាំង ដើមស្ដៅ និងដើមអំពិល ដើម្បីដាំនៅជើងទំនប់ទឹក ដ្បិតរុក្ខជាតិទាំងនេះមានភាពធន់នឹងទឹក និងអាកាសធាតុ ដែលអាចឱ្យគេយកទៅដាំដុះនៅជើងទំនប់ និងទីទំនាបលិចទឹកបាន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង