681 ezgif.com resize
Swift cc time

មេសហព័ន្ធសហជីព៖អង្គការ«សង់ត្រាល់»បានលុយពីបរទេសរាប់ម៉ឺនដុល្លារតែមិនជួយកម្មករ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ប្រធានសហព័ន្ធសហជីពដើម្បីកម្មករកម្ពុជា បានប្រមូលផ្តុំគ្នាតវ៉ានៅមុខ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា «សង់ត្រាល់» ក្រោមហេតុផលថា កំពុងជ្រៀតជ្រែកការងាររបស់សហជីព ធ្វើរបាយការណ៍មិនឆ្លុះបញ្ចាំងពីការពិត ផ្សព្វផ្សាយព័ត៌មានមិនល្អ ញុះញង់ បំបែកបំបាក់ មានចេតនាឈប់ឱ្យមានការបញ្ជាទិញផលិតផលវាយនភណ្ឌ ស្បែកជើង កាបូប និង ផលិតធ្វើដំណើររបស់កម្ពុជា ដែលជាការបំបែកឆ្នាំងបាយកម្មករ។

លោក ហ៊ុយ សម្បត្តិ ប្រធានសហព័ន្ធសហជីពដើម្បីកម្មករកម្ពុជា បានលើកឡើងថា អង្គការសង់ត្រាល់ បានទទួលជំនួយពីបរទេស មួយឆ្នាំៗ រាប់ម៉ឺនដុល្លារ ប៉ុន្តែមិនបានយកលុយនោះមករួមចំណែកជួយកម្មករនិយោជិត ឱ្យមានភាពល្អប្រសើរឡើងនោះទេ។ ផ្ទុយទៅវិញ អង្គការនេះបានធ្វើសកម្មភាពលើសដែនកំណត់របស់ខ្លួន ចូលមកជ្រៀតជ្រែកកិច្ចការសហជីព ចេញរបាយការណ៍ មានចរិតនយោបាយ លម្អៀង គ្មានយុត្តិធម៌ មិនឆ្លុះបញ្ចាំងការពិតនៃកម្មករនិយោជិតនៅកម្ពុជា។

លោក ហ៊ុយ សម្បត្តិ បញ្ជាក់ថា៖«អង្គការសង់ត្រាល់ និយាយធ្វើម៉េចឱ្យតែកម្ពុជាអាក្រក់លើឆាកអន្តរជាតិ និយាយធ្វើម៉េចឱ្យតែម្ចាស់ជំនួយ អ្នកបញ្ជាទិញ និងម្ចាស់ម៉ាកយីហោ ដកឥវ៉ាន់ឈប់ឱ្យកម្មករធ្វើ។ បើមិនធ្វើតាមសង់ត្រាល់ សង់ត្រាល់ប្តឹងទៅអ្នកបញ្ជាទិញ ម្ចាស់ជំនួយ ម្ចាស់ផ្លាកយីហោ ថាកម្ពុជាមិនល្អ អ៊ីចេះ១ អ៊ីចេះ២ ដល់ពេលគេដកឥវ៉ាន់ទៅ អ្នកដែលរងផលប៉ះពាល់ គឺមានតែ កម្មករនិយោជិតរាប់សិបម៉ឺននាក់ នៅក្នុងប្រទេសកម្ពុជា។»

ក្នុងនាមសហជីព លោក ហ៊ុយ សម្បត្តិ បានស្នើសុំទៅអង្គការសង់ត្រាល់ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពគឃ្លើនរបស់ខ្លួនក្នុងការជ្រៀតជ្រែកការងាររបស់សហជីព បញ្ឈប់ជាបន្ទាន់ការធ្វើរបាយការណ៍គ្មានមូលដ្ឋានច្បាស់លាស់ និងបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពប្តឹងអ្នកបញ្ជាទិញឱ្យងាកចេញពីកម្ពុជា។ លោកថា បើសង់ត្រាល់មិនឈប់ទេ សហជីពតំណាងកម្មករនិយោជិតនៅទូទាំងប្រទេស និងបើកការតវ៉ាទ្រង់ទ្រាយធំ បញ្ឈប់សកម្មភាពអង្គការមួយនេះតែម្តង៕


Khcct banner

អត្ថបទទាក់ទង