Cctimesw1140xh150cm copy

កម្ពុជាទទួលបានទេសចរសរុបជាង១១លាននាក់ក្នុងរយៈពេល៥ខែឆ្នាំ២០២៤

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងរយៈពេលប្រាំខែដើមឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរសរុបប្រមាណជាង១១លាននាក់ ក្នុងនោះទេសចរអន្តរជាតិមានចំនួន ២,៦៤ លាននាក់ កើនឡើង ២២,១% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ស្មើនឹង ៩១,៤% នៃឆ្នាំ២០១៩ និងទេសចរជាតិមានចំនួន ៨,៧៨ លាននាក់ កើនឡើង ៧,១%។ នេះបើតាមរបាយការណ៍ដែលសារព័ត៌មានស៊ីស៊ីថាមស៍ទទួលបានពីលោក តុប សុភ័ក្រ រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ នៅថ្ងៃទី២៥មិថុនា ឆ្នាំ២០២៤នេះ។

បើតាមរបាយការណ៍ តំបន់ទេសចរណ៍សំខាន់ៗដែលភ្ញៀវទេសចរទៅកម្សាន្តក្នុងរយៈពេល៥ខែនេះរួមមាន៖

ភ្នំពេញ: ទទួលបានភ្ញៀវជាតិចំនួន ១,៩៥១,៥២៣ នាក់ និង ភ្ញៀវបរទេសចំនួន ១,០៩០,៤៣៤ នាក់

សៀមរាប: ភ្ញៀវជាតិចំនួន ១,៣៥២,៤០០ នាក់ និង ភ្ញៀវបរទេស ៤៧២,២៥៨ នាក់

តំបន់ឆ្នេរ: ភ្ញៀវជាតិចំនួន ៤,៣៩៦,៤៣៣ នាក់ និង ភ្ញៀវបរទេស ២៤១,២៧៣នាក់

ព្រះសីហនុ: ភ្ញៀវជាតិចំនួន ២,៣៩៥,០៣៩ នាក់ និង ភ្ញៀវបរទេស ១៦៩,១៧៨ នាក់

តំបន់អេកូទេសចរណ៍: ភ្ញៀវជាតិចំនួន ៣០៣,៧៧៧ នាក់ និង ភ្ញៀវបរទេស ១៨,៧៩៨ នាក់

តំបន់ផ្សេងៗ: ភ្ញៀវជាតិចំនួន ៧៧៧,១២០ នាក់ និង ភ្ញៀវបរទេស ៨៤,០៥៧ នាក់

ទន្ទឹមនឹងនេះ ទេសចរជាតិដែលធ្វើដំណើរចេញក្រៅប្រទេសក្នុងរយៈពេល៥ខែឆ្នាំនេះមានសរុបចំនួន ៧៥ ម៉ឺននាក់ កើនឡើង ២,៩%។ នេះបើតាមរបាយការណ៍៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង