Cctimesw1140xh150cm copy

សត្វឆ្កែរបស់ពលរដ្ឋចំនួន១១ក្បាល ត្រូវបានសត្វចម្លែកខាំងាប់ ខណៈពលរដ្ឋសង្ស័យជាសត្វខ្លា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ព្រៃវែង៖ សត្វឆ្កែរបស់ប្រជាពលរដ្ឋ ចំនួន១១ក្បាល ត្រូវបានសត្វមិនស្គាល់ខាំ និងស៊ីយកតែគ្រឿងក្នុង ខណៈប្រជាពលរដ្ឋសង្ស័យថាជាសត្វខ្លា។ ករណីនេះបានកើតឡើងនៅក្នុង ភូមិព្រៃគូរ ឃុំសំបូរ ស្រុរមាសហែក ខេត្តស្វាយរៀង និងភូមិ រំដួល ភូមិ វាល ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង ។

យោងតាមរបាយការណ៍របស់ប៉ុស្តិ៍រដ្ឋបាលឃុំស្មោងខាងត្បូង ស្រុកកំចាយមារ បានឲ្យដឹងថា កាលពីថ្ងៃទី២០-២៥ ខែឧសភា ឆ្នាំ២០២៤ មានព័ត៌មានពីប្រជាពលរដ្ឋភូមិ ព្រៃគូរ ឃុំសំបូរ ស្រុករមាសហែក ខេត្តស្វាយរៀងថា មានករណីសត្វម្យ៉ាងខាំឆ្កែងាប់ចំនួន ២ ក្បាលមិនដឹងពីមូលហេតុ អ្វី។ លុះចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៤ នៅភូមិរំដួល និងភូមិ វាល ក្នុងឃុំ ស្ទោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង ប្រជាពលរដ្ឋបានប្រទះឃើញសត្វឆ្កែរបស់អ្នកភូមិងាប់ជាបន្តបន្ទាប់ អស់ចំនួន ៩ក្បាល មិនដឹងពីមូលហេតុ ហើយស្ថានភាពសាកសពសត្វឆ្កែទាំងអស់នោះ គឺងាប់ដោយសារមានស្នាមរបួសនៅលើបំពង់ក និងពោះ ហើយសត្វឆ្កែខ្លះបាត់អស់គ្រឿងក្នុង (ពោះវៀន ថ្លើម សួត)។

តាមរបាយការណ៍បានបន្តថា បន្ទាប់ពីបានទទួលព័ត៌មាននេះ លោកមេភូមិ រំដួល ក៍បានរាយការណ៍ មកប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទោងខាងត្បូង ពេលនោះកម្លាំងប៉ុស្តិ៍ក៍បានចុះទៅពិនិត្យ និងស្រាវជ្រាវ បានជួបនិងប្រជាពលរដ្ឋម្នាក់មានឈ្មោះ មាស មុំ ភេទស្រី អាយុ ៦២ ឆ្នាំរស់នៅភូមិ រំដួល ឃុំ ស្ទោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង គាត់បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅយប់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១ រំលងអាធ្រាត្ររូបគាត់បានបញ្ចាំងភ្លើងគោមទៅខាងកើតផ្ទះក៍ឃើញសត្វអ្វី ចំនួន ២ ក្បាល ប្រៀបដូចជាសត្វខ្លាឃ្មុំ ដែលមានសម្បុរខ្មៅ បោលឈប់ៗ សំដៅទៅទិសខាងកើត។

រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ក៏មានប្រជាពលរដ្ឋរាយការណ៍មកថា នៅវេលាម៉ោងប្រហែល ១២ យប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ មានស្នាមជើងសត្វ ខ្លា ដើរចូលក្នុងភូមិទួលក្រឡាញ់ ឃុំស្មោងខាងជើង ស្រុក កំចាយមារ ខេត្តព្រៃវែង ពេលនោះកម្លាំងប៉ុស្តិ៍រដ្ឋបាលស្ទោងខាងត្បូង បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ស្ទោងខាងជើង ចុះទៅត្រួតពិនិត្យដល់កន្លែងកើតហេតុក៍ឃើញមានដានជើងស្រដៀងនិងជើងសត្វខ្លា ដើរចូលក្នុង ភូមិទួលក្រឡាញ់ពិតប្រាកដមែន។

សមត្ថកិច្ចបានសន្និដ្ឋានថា សង្ស័យជាប្រភេទសត្វខ្លាអ្វីម្យ៉ាង ដែលរស់នៅក្នុងព្រៃក្រញូង និងព្រៃកាស្យា ស្ថិតនៅភូមិ ក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង ក្បែរព្រំប្រទល់ស្រុកកំចាយមារ។ តាមការផ្តល់ព័ត៌មានពី លោកនាយប៉ុស្តិ៍រដ្ឋបាលក្រសាំង ថាខ្លួនគាត់ធ្លាប់បានជួបផ្ទាល់ សត្វខ្លា១ក្បាលក្នុងពេលដើរល្បាតពេលយប់នៅ ចំណុចព្រៃដើមក្រញូង និងព្រៃកាស្យា នៅក្នុងអំឡុងដើមឆ្នាំ២០២៣ ហើយរូបលោកបានបញ្ជាក់ប្រាប់ទៀតថា ក៏មានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានប្រទះឃើញសត្វខ្លានេះដែរនៅពេលថ្ងៃនៅក្នុងចំណុចខាងលើគឺឃើញមានចំនួន២ក្បាលដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង