681 ezgif.com resize
Swift cc time

២សប្ដាហ៍៖ អាជ្ញាធរអប្សរា ចែកកូនឈើជាង៥ពាន់ដើម ដល់ពលរដ្ឋ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានបន្តចែកចាយកូនឈើចម្រុះ ទៅដល់ស្ថាប័នរដ្ឋ ឯកជន ព្រះសង្ឃ និងប្រជាពលរដ្ឋទូទៅ ដើម្បីយកទៅដាំនៅទីតាំងផ្សេងៗ។ ហើយចាប់ពីថ្ងៃទី០៦ ខែមិថុនា ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា បានចែកចាយកូនឈើចម្រុះសរុប ៥,៧៤០ដើម។ កូនឈើដែលបានផ្តល់ជូនទាំងនោះរួមមាន ធ្នង់ បេង ច្រេស ឈើទាល គរគី រំដួល ក្ងោក ត្របែកព្រៃ ផ្កាព្កុល កកោះ គ្រញូង ស្ដៅ លឿងរាជ និងកូនឈើចម្រុះផ្សេងៗទៀត។

រយៈពេល២សប្ដាហ៍ អាជ្ញាធរជាតិអប្សរា បានចែកចាយកូនឈើចម្រុះ ចំនួន ៥,៧៤០ដើម ទៅដល់ស្ថាប័នរដ្ឋ ឯកជន ព្រះសង្ឃ និងប្រជាពលរដ្ឋទូទៅ ដើម្បីយកទៅដាំនៅទីតាំងផ្សេងៗ។ កូនឈើដែលបានចែកចាយនោះ ត្រូវបានយកទៅដាំនៅខាងលិចប្រាសាទព្រហ្មកិលនៃរមណីយដ្ឋានអង្គរ, បរិវេណខាងជើងអតីតផ្សារយាងធំនៃរមណីយដ្ឋានអង្គរ, វត្តអង្គអណ្តែត ខេត្តតាកែវ, និងបណ្ដាស្រុកមួយចំនួនទៀតនៅខេត្តសៀមរាប។

កូនឈើចម្រុះចម្រុះទាំងនោះ ជាប្រភេទឈើប្រណិត និប្រភេទផ្កា រួមមាន ធ្នង់ បេង ច្រេស ឈើទាល គរគី រំដួល ក្ងោក ឥន្ទនេល ត្របែកព្រៃ ផ្កាព្កុល កកោះ គ្រញូង ស្ដៅ លឿងរាជ ជើងគោ ផ្តៀក ផ្ចឹង និងដើមពពេល ជាដើម៕


Khcct banner

អត្ថបទទាក់ទង