681 ezgif.com resize
Swift cc time

អតីតយុទ្ធជនពីររូប៖ ពេលស្រុកមានសង្រ្គាម ប្លោងគ្រាប់ដាក់គ្នា ពេលស្រុកជានា ក្លាយជាមិត្តវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោក ង៉ែត ជុត (អាវក្រហម) និង លោក ប៊ូ រដ្ឋា

បាត់ដំបង៖ លោក ង៉ែត ជុត អាយុ៥៦ ពិការជើងស្តាំ ជាអតីតទាហានខ្មែរក្រហម និងជាអ្នកជំនាញដាក់មីន និងប្រើប្រាស់កាំភ្លើងបេ (RPG) ធ្លាប់បានប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញជាមួយនឹង លោក ប៊ូ រដ្ឋា អាយុ៥៩ ពិការជើងឆ្វេង ជាអតីតទាហានសម័យរដ្ឋកម្ពុជា។

លោក ង៉ែត ជុត និងលោក ប៊ូ រដ្ឋា ធ្លាប់ពើបប្រទះ និងប្រយុទ្ធគ្នាចំនួន៣លើកធំៗ កាលពីកំឡុងសម័យសង្រ្គាមទសវត្សរ៍៨០ ក្រោយពីរបបខ្មែរក្រហមដួលរលំ។ លោកទាំងពីរបានធ្លាក់ខ្លួនពិការដូចគ្នាដោយសារជាន់គ្រាប់មីន ហើយសព្វថ្ងៃគឺជាអ្នកភូមិជាមួយគ្នារស់នៅភូមិជាមន្រ្តី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

លោក ង៉ែត ជុត និងលោក ប៊ូ រដ្ឋា បានរៀបរាប់ទាំងសោកសៅថាសង្រ្គាមពិតជាធ្វើឱ្យប្រទេសជាតិអន្តរាយ និងព្រាត់ប្រាស់គ្រួសារ ហើយលោកទាំងពីរក៏បានផ្តាំផ្ញើដល់អ្នកជំនាន់ក្រោយ កុំឱ្យដើរតាមដានចាស់ដូចជំនាន់ពួកគាត់ទៀត៕


Khcct banner

អត្ថបទទាក់ទង