Cctimesw1140xh150cm copy

ក្រសួងកាយទំនប់បើកទឹកចូល«ប្រឡាយព្រែកហូរ»ខណៈគម្រោងសម្រេចជិត១០០%

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ២៣ មិថុនានេះ បានចាប់ផ្តើមកាយទំនប់ (cofferdam) ក្រោមស្ពាន ដើម្បីដំណើរការបង្ហូរទឹកក្នុងប្រព័ន្ធប្រឡាយព្រែកហូរ ខណៈគម្រោងសម្រេចបានប្រមាណ ៩៥%។នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម។

 ប្រព័ន្ធប្រឡាយព្រែកហូរ ជាផ្នែកមួយនៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដែលមានការស្តារប្រឡាយព្រែកហូរ ប្រវែង ៧,២គីឡូម៉ែត្រក្នុងនោះប្រឡាយរៀបថ្មប្រវែង ៣,៥គីឡូម៉ែត្រ និងប្រឡាយចាក់បេតុងប្រវែង ៣,៧គីឡូម៉ែត្រ។បច្ចុប្បន្ន ក្រសួងធនធានទឹក និងឧតុនិយមកាយទំនប់ (cofferdam) ក្រោមស្ពាន ដើម្បីដំណើរការបង្ហូរទឹកក្នុងប្រព័ន្ធប្រឡាយព្រែកហូរ។

ប្រព័ន្ធប្រឡាយព្រែកហូរមានសក្តានុពលដោះទឹកចេញពីស្ទឹងព្រែកត្នោតត្រង់ចំណុចស្ពានព្រែកហូរ នៃភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រមាណ ៥១៥ ម៉ែត្រត្រីគុណក្នុង១វិនាទី ទៅតាមព្រែកយាយជា ២១៥ម៉ែត្រត្រីគុណក្នុង១វិនាទី ប្រឡាយភ្ជាប់លេខ៣ប្រមាណ ២០០ម៉ែត្រត្រីគុណក្នុង១វិនាទី និងព្រែកថីប្រមាណ ១០០ម៉ែត្រត្រីគុណក្នុង១វិនាទី គិតមកដល់ពេលនេះវឌ្ឍនភាពគម្រោងសម្រេចបានប្រមាណ ៩៥%៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង