Cctimesw1140xh150cm copy

Update៖សាំងធម្មតាឡើងថ្លៃដល់៤២០០រៀល ខណៈប្រេងម៉ាស៊ូតមានតម្លៃ៤១៥០រៀល/លីត្រ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ តម្លៃលក់រាយប្រេងឥន្ទនៈ នៅកម្ពុជាចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នឹងមានតម្លៃ៤ ២០០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង៤ ១៥០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២១មិថុនានេះ។

ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នឹងត្រូវលក់ ៤.៤៦៨ រៀល/១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៤.៤១៨រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm។

សេចក្តីជូនដំណឹងបន្តថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៦.៥សេនដុល្លារ/លីត្រ ។

ដូច្នេះថ្លៃលក់ប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ផ្ដើមពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នឹងត្រូវលក់៤ ១៥០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង៤ ១៥០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

គួរបញ្ជាក់ថា តម្លៃលក់រាយប្រេងឥន្ទនៈសម្រាប់អនុវត្តនៅកម្ពុជាចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ត្រូវលក់សាំងធម្មតាក្នុងតម្លៃ ៤ ១០០រៀល/លីត្រ និងម៉ាស៊ូតត្រូវលក់ ៤ ០០០រៀល/លីត្រ ខណៈតម្លៃប្រេងសាំងស៊ុបពែរមានតម្លៃជិត៥០០០រៀល៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង