Cctimesw1140xh150cm copy

«ដំណាំ»ពលរដ្ឋប្រមាណជាង ១ម៉ឺនហិកតាក្នុងខេត្តចំនួន១០បំផ្លាញដោយដង្កូវហ្វូង

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ត្បូងឃ្មុំ៖ ផលដំណាំរបស់ប្រជាពលរដ្ឋចំនួន ១០,៦៨៩ហិកតា ត្រូវបានបំផ្លាញដោយសារដង្កូវហ្វូង ក្នុងនោះរួមមានដំណាំស្រូវចំនួន ១,៩៨៤ហិកតា ដំណាំឧស្សាហកម្មចំនួន ៣,០៦៤ហិកតា និងដំណាំរួមផ្សំចំនួន ៥២ហិកតា ក្នុងខេត្តចំនួន១០ គិតត្រឹមថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម។

ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានការពារដំណាំ អនាម័យ និង ភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយមន្ទីរកសិកម្មខេត្តនៅទូទាំងប្រទេស បញ្ចូនមន្ត្រីជំនាញជាបន្ទាន់ទាំងកម្រិតក្រសួង កម្រិតមន្ទីរ និងកម្រិតឃុំ ដើម្បីចុះត្រួតពិនិត្យតាមដានវាយតម្លៃ និងអន្តរាគមន៍កម្ចាត់ដង្កូវហ្វូងដែលបំផ្លាញដំណាំស្រូវប្រជាពលរដ្ឋ ចំនួន១០ខេត្ត រួមមាន៖ ខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ធំ ក្រចេះ ព្រះវិហារ សៀមរាប ស្ទឹងត្រែង តាកែវ ប៉ៃលិន និងខេត្តត្បូងឃ្មុំ។

មន្ត្រីជំនាញ បានណែនាំកសិករឱ្យបន្តតាមដានវត្តមានរបស់សមាសភាពសត្វល្អិតចង្រៃដែលកំពុងកើតមាននៅក្នុងស្រែជាប្រចាំ និង ធ្វើការរាយការណ៍ដល់មន្រ្តីបច្ចេកទេសកសិកម្ម។ ហើយបានណែនាំដល់ប្រជាកសិករអំពីវិធានការការពារ និងកម្ចាត់ដង្កូវហ្វូង ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។

បើតាមកញ្ញា អឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់ថា របាយការណ៍នេះ គឺផ្តោតសំខាន់ទៅលើខេត្តចំនួន១០ ដែលបានទទួលរងនៃផលប៉ះពាល់ដោយសារសត្វល្អិតចង្រៃ ចំពោះដំណាំស្រូវ ដំណាំរួមផ្សំ និងដំណាំឧស្សាហកម្ម។

អ្នកនាំពាក្យក្រសួងកសិកម្ម បានរបញ្ជាក់បន្ថែមថា គិតមកត្រឹមថ្ងៃទី ២១ ខែមិថុនានេះ មន្ត្រីជំនាញ បានរកឃើញខេត្តចំនួន ១បន្ថែមទៀត ដែលរងផលប៉ះពាល់ដោយសត្វល្អិត នៅខេត្តបាតដំបង ខណៈក្រុមមន្ត្រីជំនាញ កំពុងសិក្សាពីចំនួនតួលេខនៃផ្ទៃដីរបស់ពលរដ្ឋបន្តផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង