ភ្នំពេញ៖ ជើងហោះហើរកម្ពុជា-សិង្ហបុរី មានសរុប៤៣ជើង/សប្តាហ៍ ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន១ក្រុមហ៊ុនគឺ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways (KR) មានចំនួន៥ជើង/សប្តាហ៍ និងក្រុមហ៊ុនអាកាសចរណ៍របស់សិង្ហបុរី២ទៀតដូចជា ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines (SQ) ចំនួន៣១ជើង/សប្តាហ៍, និងក្រុមហ៊ុនអាកាសចរណ៍ Jetstar Asia Airways (3K) ចំនួន៧ជើង/សប្តាហ៍។
បើតាមរបាយការណ៍ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways (KR) ត្រូវធ្វើការហោះហើរត្រង់ពី ភ្នំពេញ-សិង្ហបុរី-ភ្នំពេញ ចំនួន៥ជើង/សប្តាហ៍, ក្រុមហ៊ុនអាកាសចរណ៍ Singarore Airline (SQ) ត្រូវហោះហើរត្រង់លើដំណាក់ផ្លូវ៖ សិង្ហបុរី-ភ្នំពេញ-សិង្ហបុរី ចំនួន ២១ជើង/សប្ដាហ៍ និង សិង្ហបុរី-សៀមរាប-សិង្ហបុរី ចំនួន ១០ជើង/សប្តាហ៍, ក្រុមហ៊ុនអាកាសចរណ៍ Jetstar Asia Airways (3K) ហោះហើរលើដំណាក់ផ្លូវ សិង្ហបុរី-ភ្នំពេញ-សិង្ហបុរី ចំនួន ៧ជើង/សប្តាហ៍។
គួរបញ្ជាក់ថា ការហោះហើរតាមផ្លូវអាកាសរវាងប្រទេសទាំងពីរមុនវិបត្តិជំងឺកូវីដ-១៩ (២០១៩) មានចំនួន៤៦ជើង/សប្តាហ៍ ក្នុងនោះ ក្រុមហ៊ុនអាកាសចរណ៍ Silk Air (MI) បានហោះហើរត្រង់លើដំណាក់ផ្លូវ៖ សិង្ហបុរី-ភ្នំពេញ-សិង្ហបុរី ចំនួន ១៩ជើង/សប្តាហ៍, សិង្ហបុរី-សៀមរាប-សិង្ហបុរី ចំនួន ៩ជើង/សប្តាហ៍ និង ក្រុមហ៊ុនអាកាសចរណ៍ Jetstar Asia Airway (3K) បានហោះហើរលើដំណាក់ផ្លូវ៖ សិង្ហបុរី-ភ្នំពេញ-សិង្ហបុរី ចំនួន ១២ជើង/សប្តាហ៍, សិង្ហបុរី-សៀមរាប-សិង្ហបុរី ចំនួន ៩ជើង/សប្តាហ៍៕