Cctimesw1140xh150cm copy

សាលារៀនចិនជនបទមួយទទួលបាន«ភាពកក់ក្តៅ»ពីថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរចិន

សហគមន៍ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកឧកញ៉ា តែ មាន កាលពីថ្ងៃទី ១៧ មិថុនា រៀបចំប្រគល់ដល់ថ្នាក់ដឹកនាំសមាគមខ្មែរចិន ស្រុកមង្គលបូរី និង លោកនាយកសាលារៀន ចុង វ៉ា។

ភ្នំពេញ៖ លោកឧកញ៉ា តែ មាន ប្រធាននាយកដ្ឋានវប្បធម៌ និង អប់រំនៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានទៅទស្សនកិច្ចនៅសាលារៀនចុងវ៉ា នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ក្នុងដំណើរទស្សនកិច្ចនោះ លោកឧកញ៉ា មានការរំជួលចិត្តយ៉ាងខ្លាំង ចំពោះការតស៊ូរបស់នាយកសាលាវ័យ៧៨ ឆ្នាំ ដែលបានលះបង់ក្នុងវិស័យអប់រំ។ដល់ភ្នំពេញភ្លាម លោកឧកញ៉ា បានធ្វើការអំពាវនាវសមាជិកថ្នាក់ដឹកនាំក្នុងសមាគមសម្ព័ន្ធខ្មែរចិន ដើម្បីចូលរួមជួយបរិច្ចាគ និង រហូតទទួលបានការគាំទ្រយ៉ាងច្រើនពីសមាជិកនៃសមាគម។

ក្រោយទទួលបានការអំពាវនាវ សមាជិកថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរចិនជាច្រើនរូប បានចូលរួមបរិច្ចាគ និង ទទួលបានថវិកា ៥៣០០០ដុល្លារ ដើម្បីជួយដល់សាលារៀនចុង វ៉ា ក្នុងការទិញកុំព្យូទ័របង្រៀនសិស្ស និង ដោះស្រាយបញ្ហាកង្វះបន្ទប់រៀន។ថវិកាទាំងអស់នោះ ត្រូវបានលោកឧកញ៉ា តែ មាន កាលពីថ្ងៃទី ១៧ មិថុនា រៀបចំប្រគល់ដល់ថ្នាក់ដឹកនាំសមាគមខ្មែរចិន ស្រុកមង្គលបូរី និង លោកនាយកសាលារៀន ចុង វ៉ា។

លោក គួយ គាំ នាយកសាលារៀនចុង វ៉ា តំណាងសមាគមខ្មែរចិនស្រុកមង្គលបូរី លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សនៃសាលា បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះលោកឧកញ៉ា តែ មាន និង សប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ចំពោះជួយឧបត្ថម្ភ និង ការគាំទ្រសម្រាប់ការងារបង្រៀនរបស់សាលារៀនចិននៅជនបទមួយនេះ។

បើតាមនាយកសាលាវ័យ៧៨ឆ្នាំរូបនេះ បាននិយាយថា នៅថ្ងៃទី ២៤ ខែឧសភា ឧកញ៉ា តែ មាន និង ថ្នាក់ដឹកនាំនៃស្ថានទូតចិនប្រចាំប្រទេសកម្ពុជា បានចុះទៅទស្សនកិច្ចនៅសាលារៀន ដើម្បីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ក្នុងជំនួបនោះ បានឃើញថា កុំព្យូទ័ររបស់សាលាចាស់ និង ខូច ហើយមិនអាចប្រើប្រាស់បានក្នុងការបង្រៀន លោកឧកញ៉ា តែ មានក៏សម្រេចចិត្តរៃអង្គាសថវិកា ដើម្បីទិញកុំព្យូទ័រថ្មី។ដោយផ្តើមដំបូង លោកឧកញ៉ា តែ បានបរិច្ចាគចំនួន ៣០០០ ដុល្លារ ហើយបន្តទៀតកៀងគរសមាជិកថ្នាក់ដឹកនាំក្នុងសហគមន៍បានទឹកប្រាក់សរុបចំនួន ៥៣០០០ដុល្លារ។

គួរបញ្ជាក់ថា កន្លងមកលោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា ក៏បានបរិច្ចាគប្រាក់ចំនួន ៤២០០០ ដុល្លារជួយសាលារៀនចុងវ៉ា ដើម្បីគាំទ្រដល់ការងារកសាងបន្ទប់រៀនបន្ថែម ។សម្រាប់លោក គួយ គាំ សមិទ្ធិផលនៃការអភិវឌ្ឍន៍របស់សាលា ចុង វ៉ា គឺមិនអាចកាត់ផ្តាច់ចេញពីការគាំទ្រដ៏រឹងមាំរបស់សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា។ សាលានឹងខិតខំផ្តល់ការអប់រំជាភាសាខ្មែរ និង ភាសាចិន ជួយកុមារនៅតាមជនបទកាន់តែច្រើនឱ្យចេះទាំងភាសាខ្មែរ និង ភាសាចិន និងជួយលើកកម្ពស់ជីវភាពពួកគេនៅថ្ងៃអនាគត ។

សាលារៀនភាសាចិន ចុង វ៉ា ស្ថិតនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បង្កើតតាំងពី ឆ្នាំ១៩៣៥ និង ត្រូវបានបិទក្នុងសម័យសង្រ្គាមស៊ីវិល។សាលារៀនមួយនេះត្រូវបានបើកឡើងវិញនៅឆ្នាំ១៩៩៥ ដោយគាំទ្រដោយសមាគមខ្មែរចិនស្រុកមង្គលបូរី និងចាប់ពីឆ្នាំឆ្នាំ២០០៧មក ចាប់ផ្តើមអនុវត្តការបង្រៀនពីរភាសាពេញម៉ោង ជាភាសាចិន និងភាសាខ្មែរ បច្ចុប្បន្នមានសិស្សចំនួន ៨៣០។ចំនួនសិស្សចុះឈ្មោះចូលរៀន បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាហេតុប្រឈមខ្វះអគារសិក្សា។ដើម្បីដោះស្រាយបញ្ហាខ្វះខាតបន្ទប់ថ្នាក់រៀន ដោយមានជំនួយពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន សាលាបានចាប់ផ្តើមពង្រីក និងសាងសង់បន្ទប់រៀនបន្ថែមចំនួន ១០ បន្ថែមទៀត កាលពីឆ្នាំមុន។ចំពោះថវិកាពីថ្នាក់ដឹកនាំរបស់សមាគមសម្ព័ន្ធខ្មែរចិនពេលនេះ បង្ហាញពី«ភាពកក់ក្តៅ»បន្ថែមទៀតដល់ថ្នាក់ដឹកនាំសាលារៀន ចុង វ៉ា ទាំងមូល៕

ឧកញ៉ា តែ មាន 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង