681 ezgif.com resize
Swift cc time

ខ្មាន់កាំភ្លើងឧកញ៉ា ស្រី ស៊ីណា ប្រឈមជាប់ទោសមួយជីវិត

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ខ្មាន់កាំភ្លើង ឧកញ៉ា ស្រី ស៊ីណា ប្រឈមជាប់ទោសអស់មួយជីវិត នៅក្នុងករណីបាញ់ប្រហារនៅខណ្ឌច្បារអំពៅ ដែលបណ្តាលឱ្យមនុស្ស ២នាក់ស្លាប់ និង ២នាក់ទៀតបានរងរបួស។

លោក ជួន ណារិទ្ធ ស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា នេះជាបទល្មើសជាក់ស្ដែងដែលត្រូវដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរដោយពុំអាចជៀសវាង ឬការដោះស្រាយណាមួយបានឡើយ។ លោក នឹងប្រមូលសាក្សី និងភស្ដុតាងទាំងអស់ នៅជុំវិញកន្លែងកើតហេតុ ដើម្បីដាក់បន្ទុកបន្ថែមទៀតឲ្យគ្រប់ជ្រុងជ្រោយនៃធាតុផ្សំបទល្មើសគិតទុកជាមុន។ នេះ គឺជាបទល្មើសឃាត់តកម្មគិតទុកជាមុនមួយដ៏ឃោឃៅបំផុត ដែលធ្វើឲ្យបានបង់ជីវិតមនុស្សចំនួន ២នាក់ និងរងរបួស ២នាក់ វាជារឿងមួយដែលជាស្ថានទោសដ៏ធ្ងន់ធ្ងរបំផុតខ្លាំងបំផុតផងដែរ។

ជាមួយគ្នានោះ នាយកដ្ឋានព្រមទណ្ឌ នៃស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ បានរៀបចំនីតិវិធីបញ្ជូនទៅកាន់តុលាការ។ បច្ចុប្បន្ននេះ នាយកដ្ឋានបានសម្រេចចោទប្រកាន់មនុស្ស ៣នាក់ ត្រូវបញ្ជូនទៅតុលាការ ដែលរួមមានឧកញ៉ាខ្មាន់កាំភ្លើង ស្រី ស៊ីណា ឈ្មោះ សាន សុខចំរើន អាយុ២៦ឆ្នាំ និងឈ្មោះ ទិន ទូច អាយុ២៦ឆ្នាំ ដែលពួកគេទាំងពីរនាក់នេះ ម្នាក់ជាអ្នកដឹកឧកញ៉ាទៅធ្វើសកម្មភាព និងម្នាក់ទៀតដឹកឧកញ៉ាក្រោយធ្វើសកម្មភាពរួច។

គួរបញ្ជាក់ថា យោងតាម មាត្រា២០០ នៃក្រមព្រហ្មទណ្ឌ «បទឃាតកម្មគិតទុកជាមុន» ឃាតកម្មគិតទុកជាមុន គឺអំពើសម្លាប់មនុស្សដោយគិតទុកជាមុន ឬដោយការពួនស្នាក់។ ការគិតទុកជាមុន គឺជាគម្រោងដែលបង្កើតឡើងមុនអំពើបៀតបៀន ទៅលើរូបបុគ្គលនៃជនរងគ្រោះ។ ការពួនស្នាក់ជាអំពើឃ្លាំចាំបុគ្គលណាម្នាក់ ក្នុងរយៈពេលមួយរយៈ ដើម្បីប្រព្រឹត្តអំពើបៀតបៀនទៅលើរូបបុគ្គលនៃជនរងគ្រោះ។ ឃាតកម្មគិតទុកជាមុនត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត៕

Khcct banner

អត្ថបទទាក់ទង