681 ezgif.com resize
Swift cc time

ក្រសួងកសិកម្មគ្រោងដាំដើមឈើប្រណិតជាង ១ម៉ឺនដើម ក្នុងពិធី«រុក្ខទិវា»ថ្ងៃទី០៩កក្កដា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងពិធីរុក្ខទិវា ៩កក្កដា ឆ្នាំ២០២៤ រដ្ឋបាលព្រៃឈើ គ្រោងដាំដើមឈើប្រណិតចំនួនសរុប ៩.៩៩៩ដើម នៅលើផ្ទៃដី ៣០ហិកតា ស្ថិតក្នុងភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ១៨ ខែមិថុនា បានចុះពិនិត្យទីតាំងរៀបចំប្រារព្ធពិធី «រុក្ខទិវា» ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ដែលនឹងរៀបចំឡើងនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ស្ថិតក្នុងភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមព្រះរាជាធិបតីភាពរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា ខេត្តតាកែវធ្លាប់ធ្វើជាម្ចាស់ផ្ទះរៀបចំពិធីរុក្ខទិវា ៩កក្កដា ថ្នាក់ជាតិចំនួន ៤លើករួចមកហើយ ក្នុងនោះ លើកទី១ រៀបចំនៅឆ្នាំ១៩៩៣ នៅឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាមភ្នំតាម៉ៅ, លើកទី២ ក្នុងឆ្នាំ២០០៨ នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ, លើកទី៣ ក្នុងឆ្នាំ២០១៤ នៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាមភ្នំតាម៉ៅ, និងលើកទី៤ ក្នុងឆ្នាំ២០២៤នេះ នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ៕


Khcct banner

អត្ថបទទាក់ទង