ភ្នំពេញ៖ សាលាវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញ សម្រេចការសាងសង់បានប្រមាណ៩៤% រួមទាំងរបង សួនច្បារ ផ្លាកសញ្ញា។ រីឯបន្ទប់សិក្សារបស់សិស្ស បន្ទប់អនុវត្តរបស់សិស្ស បណ្ណាល័យ ផ្ទះបាយអនុវត្ត និងភោជនីយដ្ឋានអនុវត្ត បន្ទប់ធ្វើការ បន្ទប់សិក្ខាសាលា បន្ទប់ប្រជុំ ចំណតយានយន្ត ធ្វើរួចរាល់ស្ទើរតែទាំងស្រុងហើយ នៅសល់ការបំពាក់សម្ភារ ឧបករណ៍ ឬគ្រឿងសង្ហារឹមតែប៉ុណ្ណោះ។
លោក ឆាយ ឃុនឡុង នាយកសាលាវិជ្ជាជីវៈទេសចរណ៍ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូសាលា ចុះទស្សនកិច្ច និងត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់នៅការដ្ឋានអគារសាលាវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញ។
នាឱកាសនោះ លោក ឆាយ ឃុនឡុង និងគណ:ប្រតិភូសាលា រួមជាមួយកុងសុលតង់ និងក្រុមហ៊ុនសាងសង់ បានចុះត្រួតពិនិត្យទៅតាមបន្ទប់អគារសាលារួមមាន៖ បន្ទប់សិក្សារបស់សិស្ស បន្ទប់អនុវត្តរបស់សិស្ស បណ្ណាល័យ ផ្ទះបាយអនុវត្ត និងភោជនីយដ្ឋានអនុវត្ត បន្ទប់ធ្វើការ បន្ទប់សិក្ខាសាលា បន្ទប់ប្រជុំ ចំណតយានយន្ត ជាដើម ។
ជាក់ស្តែង បន្ទប់ទាំងនេះ ធ្វើរួចរាល់ស្ទើរតែទាំងស្រុងហើយ នៅសល់ការបំពាក់សម្ភារ ឧបករណ៍ ឬគ្រឿងសង្ហារឹមតែប៉ុណ្ណោះ។ រីឯ អគារសាលាទាំងមូល រួមទាំងរបង សួនច្បារ ផ្លាកសញ្ញា គឺសាងសង់រួចរាល់ប្រមាណ ៩៤% និងមានសមត្ថភាពបណ្តុះបណ្តាលយុវជនចំនួន ២០០នាក់ នៅឆ្នាំទី១ ក្រោយដាក់ឲ្យដំណើរការជាផ្លូវការ៕