


បាត់ដំបង៖ ព្រះសង្ឃមួយអង្គ ព្រះនាម ហាត ហាក់ គង់នៅវត្តកណ្តាល ភូមិរំចេក៤ សង្កាត់រតនៈ ខេត្តបាត់ដំបង បានធ្វើអត្តឃាតដោយអង្គឯង នៅក្នុងបន្ទប់កុដិលេខ២ ជាន់ទី២។
បើតាមប្រភពពីព្រះចៅអធិការវត្តខាងលើបានឱ្យដឹងថា នៅពេលមានផ្សែងភ្លើងបានហុយយ៉ាងខ្លាំងចេញពីបន្ទប់ ប៉ុន្តែដោយសារបន្ទប់នោះបានដាក់គន្លឹះទ្វារពីខាងក្នុង ឃើញយ៉ាងដូច្នេះព្រះអង្គក៏បានស្រែកហៅគ្នាមកជួយពន្លត់ភ្លើង និងបាននាំគ្នាទាញទ្វារបើកចូលទៅ ក៏ឃើញព្រះសង្ឃរូបនោះ ត្រូវបានភ្លើងឆេះអស់ខ្លួនប្រាណ និងភ្លើងកំពុងឆេះពេញបន្ទប់ ហើយបានលឺលោកសង្ឃរូបនោះ សូត្រធម៌ថា ពុទ្ធំ សរណំ គច្ឆាមិ។
ក្រោយកើតហេតុ ព្រះសង្ឃនៅវត្តក៏បាននាំគ្នាចាក់ទឹកពន្លត់ភ្លើងអស់ទៅ ហើយលោកសង្ឃរូបនោះ ក៏បានផុតដង្ហើម លាចាកលោកផងដែរ ក្រោយមក ព្រះចៅអធិការវត្តខាងលើក៏បានតេហៅឱ្យសមត្ថកិច្ចមកចុះត្រួតពិនិត្យ។