681 ezgif.com resize
Swift cc time

សមាគមឧកញ៉ាកម្ពុជានឹងស្នើបញ្ចប់«គោរមងារឧកញ៉ា»ពីខ្មាន់កាំភ្លើងស្រី ស៊ីណា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី ១៨ មិថុនានេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលមានគោរមងារជា “ឧកញ៉ា”។ក្នុងសេចក្តីប្រកាសព័ត៌មានោះ សមាគមឧកញ៉ាកម្ពុជានឹងស្នើសុំបញ្ចប់«គោរមងារឧកញ៉ា»ពីជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដើម្បីរក្សាការពារកេរ្តិ៍ឈ្មោះ កិត្តិយស កិត្យានុភាព ឧត្ដមភាព និងសេចក្តី ថ្លៃថ្នូរ នៃគោរមងារឧកញ៉ា។

ក្នុងសេចក្តីថ្លែងការណ៍នោះ សមាគមឧកញ៉ាកម្ពុជា បានតាមដានយ៉ាងយកចិត្តទុកដាក់លើករណីឃាតកម្មកាល បុរីប៉េង ហួត បឹងស្នេ គម្រោង០៧ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានបណ្ដាលឱ្យជនរងគ្រោះចំនួន២នាក់បានស្លាប់ (ក្នុងនោះស្ត្រីម្នាក់) និងរបួសស្រាល។តាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋានជនសង្ស័យឈ្មោះ ស្រី ស៊ីណា គឺមានគោរមងារជា"ឧកញ៉ា"។

បើតាមសមាគមឧកញ៉ាកម្ពុជា ជនសង្ស័យឈ្មោះ ស្រី ស៊ីណា គ្រាន់តែមានគោរមងារ "ឧកញ៉ា" ប៉ុន្ដែ មិនមែនជាសមាជិកសមាគម ឧកញ៉ាកម្ពុជា នៅឡើយទេ។ ទោះបីជាយ៉ាងណាក៏ដោយ សមាគមឧកញ៉ាកម្ពុជា ក្នុងនាមជាស្ថាប័នតំណាងគោរមវន្ត ទាំងអស់នៅកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ដើម្បីធានាពី កេរ្តិ៍ឈ្មោះ កិត្តិយស កិត្យានុភាព ឧត្ដមភាព និងសេចក្តី ថ្លៃថ្នូរ នៃគោរមងារឧកញ៉ា នឹងបន្តចាត់វិធានការគ្រប់បែបយ៉ាង និងស្នើសុំបញ្ចប់គោរមងារឧកញ៉ាពីជនសង្ស័យឈ្មោះ ស្រី ស៊ីណា ក្នុងពេលដ៏ខ្លីខាងមុខនេះ។


Khcct banner

អត្ថបទទាក់ទង