ភ្នំពេញ៖ ក្នុងរយៈពេល៤ខែឆ្នាំ២០២៤ (ចាប់ពីខែមករា-មេសា) ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជាង ៩,៤ លាននាក់ បានចេញដើរកម្សាន្តនៅទូទាំងប្រទេសកម្ពុជា ក្នុងនោះភ្ញៀវជាតិមានចំនួន ៧,៨៤៣,៧២៨ នាក់ កើនឡើងចំនួន ៧.១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ និងភ្ញៀវបរទេសមានចំនួន ១,៦៣១,២៤០ នាក់ កើនឡើងចំនួន ៧៣.៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
បើតាមរបាយការណ៍ តំបន់ទេសចរណ៍សំខាន់ៗដែលភ្ញៀវទេសចរទៅកម្សាន្តរួមមាន៖
ភ្នំពេញ: ទទួលបានភ្ញៀវជាតិចំនួន ១,៧៨៤,៥៩៦ នាក់ និង ភ្ញៀវបរទេសចំនួន ៩០៦,៤៧៤ នាក់
សៀមរាប: ភ្ញៀវជាតិចំនួន ១,៣០៤,៨០០ នាក់ និង ភ្ញៀវបរទេស ៤២១,៣៧៩ នាក់
តំបន់ឆ្នេរ: ភ្ញៀវជាតិចំនួន ៣,៨២៦,២១២ នាក់ និង ភ្ញៀវបរទេស ២១២,៣១៧ នាក់
ព្រះសីហនុ: ភ្ញៀវជាតិចំនួន ២,២០៤,៤៧៨ នាក់ និង ភ្ញៀវបរទេស ១៥០,៥៧៨ នាក់
តំបន់អេកូទេសចរណ៍: ភ្ញៀវជាតិចំនួន ២៧២,៥៤៦ នាក់ និង ភ្ញៀវបរទេស ១៦,២៩០ នាក់
តំបន់ផ្សេងៗ: ភ្ញៀវជាតិចំនួន ៦៥៥,៥៧៤ នាក់ និង ភ្ញៀវបរទេស ៧៤,៧៨០ នាក់
គួរបញ្ជាក់ថា ក្នុងរយៈពេល៤ខែឆ្នាំ២០២៤នេះ ភ្ញៀវទេសចរដែលបានមកដល់កម្ពុជាតាមរយៈការហោះហើរមានចំនួន ៨២៤,៩៥៧ នាក់; ផ្លូវគោក ១,២៥២,៥៥៦ នាក់ និងផ្លូវទឹកមានចំនួន ៣៩,០៩៦ នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍៕