681 ezgif.com resize
Swift cc time

កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង២,១លាននាក់ក្នុងរយៈពេល៤ខែឆ្នាំ២០២៤

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងរយៈពេល៤ខែឆ្នាំ២០២៤ (ចាប់ពីខែមករា-មេសា) កម្ពុជាទទួលបានភ្ញៀវអន្តរជាតិសរុបចំនួន ២,១១៦,៦០៩ នាក់ កើនឡើង ២២.៩ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងចំណោមទេសចរជាង២,១លាននាក់នោះ កម្ពុជាទទួលបានភ្ញៀវទេសចរថៃច្រើនជាងគេ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

យោងតាមរបាយការណ៍ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិជាង ២,១លាននាក់នេះ ភ្ញៀវទេសចរដែលបានមកដល់កម្ពុជាតាមរយៈការហោះហើរមានចំនួន ៨២៤,៩៥៧ នាក់; ផ្លូវគោក ១,២៥២,៥៥៦ នាក់ និងផ្លូវទឹកមានចំនួន ៣៩,០៩៦ នាក់។

របាយការណ៍បញ្ជាក់ថា ទីផ្សារទាំង១០ដែលមានភ្ញៀវទេសចរមកកម្សាន្តនៅកម្ពុជាច្រើនជាងគេរួមមាន៖ ថៃ ៥៨៨,៣១២ នាក់ វៀតណាម ៤១៤,៣៦៦ នាក់ ចិន ២៦០,៤៥៥ នាក់ ឡាវ ១១៧,៧២៥ នាក់ អាម៉េរិក ៨២,៨៦២ នាក់ កូរ៉េ ៧៨,៤៦១នាក់ បារាំង ៥៤,០០៣ នាក់ ឥណ្ឌូនេស៊ី ៥២,៦៣៩ នាក់ អង់គ្លេស ៤៩,០០០នាក់ និង ជប៉ុន ៣៩,៣៦៧ នាក់៕

Khcct banner

អត្ថបទទាក់ទង