Cctimesw1140xh150cm copy

មន្ត្រីជំនាញដុតកម្ទេចចោល«ផលិតផលបង្កក»ផ្ទុកសារធាតុគីមីហាមឃាត់ ជាង១តោន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

បន្ទាយមានជ័យ៖ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ បានសហការជាមួយមន្ត្រីសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ ចុះបង្រ្កាបផលិតផលបង្កក មានខួរគោ ពោះវៀនជ្រូក ជើងមាន់ កោះមាន់ សរុបជាង១តោន ដែលពុំអនុលោមតាមបទប្បញ្ញត្តិ និងមានសារធាតុគីមីហាមឃាត់ (សារធាតុហ្វម៊ាន)។

បើតាមមន្ត្រីជំនាញ នៅថ្ងៃទី១៥ ខែមិថុនាបានធ្វើការត្រួតពិនិត្យផលិតផលបង្កកដែលដឹកតាមរថយន្តដឹកអ្នកដំណើរ នៅចំណុចសាលាក្រហមស្ថិតនៅភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅពេលត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញនូវផលិតផលបង្កកពុំអនុលោមតាមបទប្បញ្ញត្តិ និងមានសារធាតុគីមីហាមឃាត់។

ភ្លាមៗនោះ មន្រ្តីជំនាញក៏បានធ្វើការដកហូត និងដុតកម្ទេចចោលនូវផលិតផលទាំងនោះ រួមមាន:១-ជើងមាន់បង្កក ៨ កេស = ៥៦០ គ.ក ២-កោះមាន់បង្កក ៨ កេស=៦២៤ គ.ក ៣-ខួរគោបង្កក ១ កេស=៥៦ គ.ក ៤-ពោះវៀនជ្រូក ១ កេស=៧០ គ.ក៕ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង