Cctimesw1140xh150cm copy

ធនាគារADBប្តេជ្ញាផ្តល់ថវិកា១,២៦ពាន់លាន ដុល្លារ គាំទ្រដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា រយៈពេល៥ឆ្នាំ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្តេជ្ញាផ្តល់ថវិកាប្រមាណ ១, ២៦ ពាន់លានដុល្លារ ដើម្បីគាំទ្រដល់រដ្ឋាភិបាលកម្ពុជាចាប់ពី ឆ្នាំ២០២៤ដល់ឆ្នាំ២០២៨។ ការប្តេជ្ញាចិត្តនេះត្រូវបានបង្ហាញក្នុងពិធីសម្ពោធស្ថានតំណាងថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ីនៅរាជធានីភ្នំពេញ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Xinhua។

ថ្លែងក្នុងពិធីនេះ លោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា (Masatsugu Asakawa) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី មានប្រសាសន៍ថា ការប្តជ្ញា ចិត្តក្រោមយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មីរបស់ADBសម្រាប់ឆ្នាំ២០២៤-២០២៨ គឺត្រូវនឹងតម្រូវការអភិវឌ្ឍន៍របស់កម្ពុជាដោយផ្តល់អាទិភាពដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍន៍មូលធនមនុស្ស និង ភាពធន់នឹងអាកាសធាតុ។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ADB គឺជាដៃគូអភិវឌ្ឍន៍ដ៏យូរអង្វែងនិងជាទីទុកចិត្តរបស់កម្ពុជាដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។

លោកបានមានប្រសាសន៍នៅក្នុងពិធីនោះថា យុទ្ធសាស្ត្រនេះនឹងជួយពន្លឿនការអភិវឌ្ឍន៍របស់កម្ពុជាឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០នៃការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់និងចក្ខុវិស័យឆ្នាំ២០៥០ក្នុងការប្រែក្លាយកម្ពុជាទៅជា ប្រទេសដែលមានចំណូលខ្ពស់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង