Cctimesw1140xh150cm copy

ប្រទះឃើញគ្រាប់មីនសល់ពីសង្រ្គាម«៦៥១០គ្រាប់»កប់ក្នុងបរិវេណសាលាដំបូងខេត្តព្រៃវែង

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ព្រៃវែង៖ មានការប្រទះឃើញគ្រាប់សេសសល់ពីសម័យសង្គ្រាមចំនួន ៦៥១០គ្រាប់ ដែលកប់ដីនៅបរិវេណអង្គភាពសាលាដំបូងខេត្តព្រៃវែង ក្នុងនោះមានគ្រាប់ Ak47 ចំនួន ៧៥០គ្រាប់ ប្រភេទគ្រាប់AR15 ចំនួន ១៦៦០គ្រាប់ និងប្រភេទគ្រាប់ RPKចំនួន ៤១០០គ្រាប់ នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៤។

ក្រោយមានការរាយការណ៍ពីមន្ត្រីសាលាដំបូងខេត្តព្រៃវែង កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដឹកនាំដោយលោក អ៉ិត ហាន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយមន្ត្រីបច្ចេកទេសនៃអង្គការកំម្ចាត់មីន Halo Trust កម្ពុជា បានចុះត្រួតពិនិត្យនិងសហការរុករកសំណល់ជាតិផ្ទុះដែលបានសេសសល់ពីសម័យសង្គ្រាមនៅទីតាំងនេះ។

បច្ចុប្បន្ន គ្រាប់ទាំងអស់ខាងលើត្រូវបានកម្លាំងនគរបាលជំនាញនាំយកទៅប្រគល់ជូនមន្ត្រីបច្ចេកទេសអង្គការកម្ចាត់មីន HaloTrust កម្ពុជា រួចរាល់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង