681 ezgif.com resize
Swift cc time

យុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់»បានថវិកាបរិច្ចាគពីសាធារណជនជាង១លានដុល្លារ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ មិថុនា វេលាម៉ោង ៥:០០ល្ងាច យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» មានពលរដ្ឋចំនួន ១៤៣.១៥៦ នាក់ បានធ្វើការបរិច្ចាគថវិកាបានចំនួន ១.៤៣៩.៩៩៤ ដុល្លារអាម៉េរិក។ នេះបើតាមការបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់លោកជំទាវ ពេជ្រ ចន្ទមុនី នាថ្ងៃទី១៣ មិថុនា ឆ្នាំ២០២៤ នេះ។

យុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា ជាយុទ្ធនាការប្រចាំឆ្នាំ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលរៀបចំឡើងក្នុងគោលបំណងចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា រយៈពេល ១ ខែពេញ ដោយចាប់ផ្តើមពី ថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ រហូតមកដល់ថ្ងៃទី១២ មិថុនានេះ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាចំនួន ១.៤៣៩.៩៩៤ ដុល្លារអាម៉េរិក ដែលបរិច្ចាគពីប្រជាពលរដ្ឋចំនួន ១៤៣.១៥៦ នាក់។

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»សម្រាប់កុមារកម្ពុជា ទទួលបានការគាំទ្រយ៉ាង ផុសផុល ទាំងក្នុងទិដ្ឋភាពថវិកា និងអ្នកចូលរួម ដើម្បីធានានិរន្តរភាពរបស់ មន្ទីរពេទ្យគន្ធបុប្ផា ដែលជា មន្ទីរពេទ្យជាតិដែលបាន និងកំពុងពិនិត្យ និងព្យាបាលទារក និងកុមាររាប់លានករណី ជាមួយនឹងការចំណាយថវិកាប្រចាំឆ្នាំចំនួនប្រមាណ ៤០ លានដុល្លារអាម៉េរិក។

ជាមួយគ្នានេះ លោកជំទាវ ពេជ្រ ចន្ទមុនី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា អំពាវនាវដល់សប្បុរសជន ដែលមានបំណងចូលរួមបរិច្ចាគក្នុងយុទ្ធនាការនៃការរក្សានិរន្តរភាពកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា មេត្តាបន្តចូលរួមគាំទ្រ រហូតដល់ថ្ងៃបិទយុទ្ធនាការ៕

Khcct banner

អត្ថបទទាក់ទង