681 ezgif.com resize
Swift cc time

កម្ពុជារកចំណូលបានជាង១០ពាន់លានដុល្លារពីការនាំចេញទំនិញទៅទីផ្សារអន្តរជាតិរយៈពេល៥ខែ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិសម្រេចបានចំនួន ២១,៦១២.២១ លានដុល្លារអាម៉េរិក ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤នេះ កើនឡើងចំនួន ១២.០០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងនោះកម្ពុជារកចំណូលបានចំនួន ១០,១៨២.៨៤ លានដុល្លារអាម៉េរិក(កើនឡើងចំនួន ១០.៨៨%) ពីការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ និងនាំចូលមកវិញក្នុងទឹកប្រាក់ចំនួន ១១,៤២៩.៣៦ លានដុល្លារអាម៉េរិក។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

បើតាមរបាយការណ៍ ក្នុងរយៈពេល៥ខែ គឺចាប់ពីខែមករា-ខែឧសភា ឆ្នាំ២០២៤ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិក្នុងទំហំទឹកប្រាក់ជាង ១០ពាន់លានដុល្លារអាម៉េរិក ក្នុងនោះកម្ពុជាបាននាំចេញទៅទីផ្សារអាសិបក្នុងទឹកប្រាក់ចំនួន ៣,៩៧៦.៨៤ លានដុល្លារអាម៉េរិក, ទីផ្សារអាស៊ាន ២,៤៥៩ លានដុល្លារអាម៉េរិក, អូស្រ្តាលី ១៨៩.៥២ លានដុល្លារអាម៉េរិក, ទីផ្សារចិន ៦៥៧.៥២ លានដុល្លារអាម៉េរិក, ជប៉ុន ៥៣៣.០១ លានដុល្លារអាម៉េរិក, កូរ៉េ ១២៨.៣២ លានដុល្លារអាម៉េរិក, ញ៉ូហ្សឺឡេន ៩.២៨ លានដុល្លារអាម៉េរិក, អឺរ៉ុប ១,៥៦៣.៣៧ លានដុល្លារអាម៉េរិក, អង់គ្លេស ៣៤១.២២ លានដុល្លារអាម៉េរិក, សហរដ្ឋអាម៉េរិក ៣,៤២៩.៧០ លានដុល្លារអាម៉េរិក, កាណាដា ៣៩០.០៩ លានដុល្លារអាម៉េរិក, អារ៉ាប់រួម ២៩.៩១ លានដុល្លារអាម៉េរិក, ឥណ្ឌា ៧៦.០៣ លានដុល្លារអាម៉េរិក, និងទីផ្សារផ្សេងៗទៀតចំនួន ៣៧៥.៦៨ លានដុល្លារអាម៉េរិក។

មុខទំនិញសំខាន់ៗដែលកម្ពុជាបាននាំចេញទៅកាន់ទីផ្សារនានាទូទាំងពិភពលោករួមមាន៖ សម្លៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរ កង់ សំបកកង់ ផលិតផលបន្ទះសូឡា ជ្រូករស់ និងផលិតផលកសិកម្មមួយចំនួនដូចជា អង្ករ ស្វាយចន្ទី ម្រេច ចេក ស្វាយស្រស់ កៅស៊ូ ស្ករស។ល។

Khcct banner

អត្ថបទទាក់ទង