ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ គម្រោងអគារពាណិជ្ជកម្ម Platinum Square បានប្រារព្ធកម្មវិធីសែនបិទបញ្ចប់ការងារដំបូលជាផ្លូវការ ក្រោមវត្តមាននៃការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងបុគ្គលិកគ្រប់ជាន់ថ្នាក់ ជាពិសេសម្ចាស់យូនីតនៃអគារពាណិជ្ជកម្មផ្ទាល់ដែរ។
តាមរយៈការផ្តល់បទសម្ភាស លោក ប៉ូទីយ៉ា ជាប្រធានការដ្ឋានផ្ទាល់បានលើកឡើងពីគុណសម្បត្តិរបស់អគារថា ជាជម្រើសដ៏ល្អបំផុតសម្រាប់ការវិនិយោគនាពេលបច្ចុប្បន្ន អគារនេះបានផ្តោតលើមុខងារនៃការប្រើប្រាស់ ងាយស្រួលសម្រាប់អតិថិជនដែលគាត់បានទិញហើយមានបំណងបើកជាក្រុមហ៊ុនថ្មី ឬពង្រីកសាខាបន្ថែម។ អ្នកនាង ស្រីអូន ជាបុគ្គលិកផ្នែកលក់ ក៏បានបង្ហាញចំណាប់អារម្មណ៍នៅក្នុងកម្មវិធីនេះផងដែរ ដោយអ្នកនាងបានលើកឡើងថា នេះជាដំណឹងល្អមួយទៅកាន់អតិថិជនជាម្ចាស់យូនីត ពិសេសអតិថិជនថ្មីៗដែលមានបំណងចង់ទិញអគារ។ ក្នុងពេលឆាប់ៗនេះ ការសាងសង់នឹងបានបញ្ចប់ជាស្ថាពរ ដោយយើងនឹងបានឃើញរូបរាងពេញលេញរបស់អគារតែម្ដង។
សូមបញ្ជាក់ផងដែរថា គម្រោងអគារពាណិជ្ជកម្ម Platinum Square នេះជាគម្រោងអគារពាណិជ្ជកម្មទី៣ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ១៦៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បន្ទាប់ពីទទួលបានភាគជោគជ័យលើគម្រោងអគារពាណិជ្ជកម្មពហុមុខងារពីរផ្សេងទៀតរួមមាន Golden Square និង Olympia Financial Building។
ក្នុងត្រីមាសទី២ ឆ្នាំ២០២៤នេះ គម្រោងមានការផ្តល់ជូនពិសេសៗជាច្រើនរួមមាន៖
• កក់ប្រាក់តិចបំផុតត្រឹម២%
• បង់ប្រចាំខែត្រឹម១%
• កម្ចីជាមួយធនាគារកាណាឌីយ៉ាដល់ទៅ ៩៥% ក្នុងរយៈពេល២៥ឆ្នាំ
សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖
០២៣ ២២២ ២០៨ / ០២៣ ២២២ ២០៩ / ០៨៦ ៧២០ ៧២៧ / ០៨៩ ៩៨៥ ៩៨៨
និង ០៨៦ ៩៨៥ ៩៨៨
បណ្ដាញសង្គម
Telegram Channel: https://t.me/GoldenSquarebyOCIC
Facebook Page: https://www.facebook.com/GoldenSquareByOCIC
Tik Tok: https://www.tiktok.com/@theolympiacity
ទីតាំងគម្រោង៖ https://rb.gy/49y9wu
ទីតាំងការិយាល័យលក់៖ https://rb.gy/el4b9q