Cctimesw1140xh150cm copy

ពិធីសុំទឹកភ្លៀង «ហែរអ្នកតាព្រីងក្អែក»របស់អ្នកភូមិបឹង សង្កាត់ពញាពន់ ខណ្ឌសែនសុខ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កាលពីព្រឹកព្រលឹមថ្ងៃទី១១ ខែមិថុនា​ ឆ្នាំ២០២៤ ពិធីសុំទឹកភ្លៀង «ហែរអ្នកតាព្រីងក្អែក»ដែលជាទំនៀមទម្លាប់ប្រពៃណីសាសនាមានតកូនតចៅប្រចាំតំបន់ បានរៀបចំឡើងតាមទម្លាប់នៅភូមិបឹង សង្កាត់ពញាពន់ ខណ្ឌសែនសុខ ជាយរាជធានីភ្នំពេញ។ពិធីនេះ រៀបចំឡើងមិនដែលដាច់នោះឡើយ ដើម្បីបន់ស្រន់សុំទឹកភ្លៀងដើមរដូវវស្សា ពិសេស សុំពរសេចក្តីសុខចម្រើនដល់មនុស្សសត្វទាំងពួង។

ក្នុងពិធីនេះ បងប្អូនប្រជាពលរដ្ឋ មានការ ផាត់មុខមាត់ តុបតែងខ្លួនចម្លែកៗបែបជាមនុស្សព្រៃ សត្វ និង តួអង្គអមនុស្ស ជាព្រាយ ខ្មោច ឬម្រិញគង្វាល ព្រមទាំងក្រុមមនុស្សមានឈុតជាមេទ័ពកាន់ព្រះខ័នរាជ នាំមុខគេ បានចេញដង្ហែក្បួនតាមផ្លូវទៅកាន់តំបន់វាលស្រែនៃទីដីទួលអ្នកតាព្រីងក្អែក ឬ អ្នកតាកាហ៊េ ក្នុងភូមិសាស្រ្តភូមិបឹង។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង