681 ezgif.com resize
Swift cc time

អាជ្ញាធរខេត្តព្រះសីហនុសម្រេចផ្អាកជាបណ្តោះអាសន្ន«គម្រោងមួយ»ដែលសាងសង់មុនការសម្រេចពីរដ្ឋ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
គម្រោងនៅឆ្នេរអូត្រេះ។

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចឱ្យផ្អាកជាបណ្តោះអាសន្ននូវ គម្រោង«អាងតន្ត្រីបាញ់ទឹក និង របាំងការពាររលកសមុទ្រ»របស់ក្រុមហ៊ុនចិន និង បញ្ជាឱ្យក្រុមហ៊ុនត្រូវកាយដី ដែលបានចាក់លើឆ្នេរសមុទ្រចេញវិញ ហើយសម្អាតឱ្យស្អាតដូចដើម រង់ចាំការសម្រេចពីអាជ្ញាធរពាក់ព័ន្ធជាមុនសិន។

យោងតាមរបាយការណ៍ពីរដ្ឋបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាន អាជ្ញាធរខេត្តដឹកនាំដោយលោក អ៉ី សុខឡេង អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និង ជាប្រធានការងារ បានចុះពិនិត្យ ហើយបានសម្រេចឱ្យក្រុមហ៊ុនត្រូវផ្អាកការដ្ឋានសាងសង់ជាបណ្តោះអាសន្នសិន ហើយត្រូវកាយដី ដែលបានចាក់លើឆ្នេរសមុទ្រចេញវិញ និង ជួសជុលផ្លូវឱ្យបានស្អាតដូចដើម។

ក្នុងរបាយការណ៍អាជ្ញាធរខេត្ត ណែនាំឱ្យក្រុមហ៊ុនត្រូវមានសហការពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត ក្នុងការកំណត់និយាមកាទីតាំងសាងសង់អាងតន្ត្រីបាញ់ទឹក និង របាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ និង ត្រូវស្នើសុំគោលការណ៍ប្រើប្រាស់ដីសាធារណៈពីរាជរដ្ឋាភិបាល។ក្រុមហ៊ុនត្រូវសិក្សាគម្រោងប្លង់អាងតន្ត្រីបាញ់ទឹក និង របាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និង អត្តសញ្ញាណល្អឯកសម្រាប់ខេត្តព្រះសីហនុ សិក្សាពីផលប៉ះពាល់បរិស្ថានឱ្យបានហ្មត់ចត់ ហើយត្រូវស្នើសុំលិខិតអនុញ្ញាតសាងសង់ និង លិខិតអនុញ្ញាតបើកការដ្ឋាន ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់។

គម្រោងនៅឆ្នេរអូត្រេះ។

គួរបញ្ជាក់ថា ទីតាំងដែលចាក់ដីលុបឆ្នេរ និង ចាក់ដីចូលសមុទ្រនេះ គឺជាគម្រោងវិនិយោគរបស់ក្រុមហ៊ុន យូណាន ជីងចេង ខូអិលធីឌី ចុះហត្ថលេខាឯកភាពដោយលោក តឹក រ៉េតសំរេច រដ្ឋលេខាធិការក្រសួងដែនដី នគររូបនីយកម្ម និង សំណង់។គម្រោងនេះ នៅចំណុចឆ្នេររអូរត្រេះស្ថិតក្នុងភូមិ ៦ សង្កាត់លេខ ៤ ក្រុងនិងខេត្តព្រះសីហនុ ក្នុងទំហំផ្ទៃដីជាង ៨ ហិចតា។

ប៉ុន្តែក្នុងលិខិតឯកភាពនោះ ក្រសួងតម្រូវឱ្យក្រុមហ៊ុនចិននេះ ត្រូវស្នើសុំកិច្ចសហការពីមន្ទីររៀបចំដែនដី នគំរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តព្រះសីហនុ កំណត់និយាមការទីតាំងសាងសង់អាងតន្ត្រីបាញ់ទឹក និង របាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ និង ត្រូវស្នើសុំគោលការណ៍ប្រើប្រាស់ដីចាំធារណៈពីរាជរដ្ឋាភិបាល។សិក្សាគម្រោងប្លង់ឱ្យបានច្បាស់លាស់ ត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស និង មានអត្តសញ្ញាណល្អឯកសម្រាប់ខេត្តព្រះសីហនុ និង ស្នើសុំលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ពីក្រសួងរៀបចំដែនដីតាមនិតិវិធីជាធរមាន៕




Khcct banner

អត្ថបទទាក់ទង