Cctimesw1140xh150cm copy

ថ្ងៃទី១០មិថុនា តុលាការឃាត់ខ្លួនក្មេងទំនើង ២៥នាក់ ខណៈ៣៨នាក់រត់គេចខ្លួន

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ៧ ករណី ដែលមានជនសង្ស័យចំនួន ៦៣ នាក់ ហើយតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២៥នាក់ និងរត់គេចខ្លួនចំនួន ៣៨ នាក់ នៅថ្ងៃទី១០ មិថុនា ម្សិលមិញនេះ។ នេះបើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌។

បន្ទាប់ពីឃាត់ខ្លួនក្មេងទំនើងទាំងនោះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ អំពាវនាវដល់ឪពុកម្តាយ និងអាណាព្យាបាល ត្រូវតាមដាន អប់រំ និងទូន្មានប្រៀនប្រដៅដល់កូនៗ ឱ្យដើរតាមគន្លងត្រឹមត្រូវវៀរចាកនូវអំពើអបាយមុខ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ និងអំពាវនាវដល់យុវជន ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ សូមប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ហើយសូមជៀសវាងពីសកម្មភាពទាំងឡាយណា ដែលបង្កអន្តរាយដល់ខ្លួន គ្រួសារ និងសង្គមជាតិ។

សូមជម្រាបថា រយៈពេលមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី៣-៩ មិថុនា សមត្ថកិច្ចបង្ក្រាបករណីក្មេងទំនើង បាន៦៨ករណី ដែលនៅភ្នំពេញ កណ្ដាល កំពង់ស្ពឺ និងតាកែវ សមត្ថកិច្ចបង្ក្រាបករណីក្មេងទំនើងបានច្រើនជាងគេ។ ក្នុងនោះ រាជធានីភ្នំពេញ សមត្ថកិច្ចបានបង្ក្រាបក្មេងទំនើង១៨ករណី និងឃាត់ខ្លួនបាន៣៦នាក់, ខេត្តកណ្ដាល មាន៨ករណី និងឃាត់ខ្លួនបាន៤១នាក់, ខេត្តកំពង់ស្ពឺ មាន៦ករណី ដោយឃាត់ខ្លួនបាន ៤០នាក់ និងតាកែវ មាន៦ករណី និងឃាត់ខ្លួនបាន៣៥នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង