ព្រះសីហនុ-បាត់ដំបង៖ អាជ្ញាធរខេត្តព្រះសីហនុ សហការជាមួយខេត្តបាត់ដំបង កាលពីថ្ងៃទី ៤ មិថុនា បានចាប់ឃាត់ខ្លួនស្ត្រីម្នាក់ ព្រមទាំងបានដកហូតអាវុធចំនួនជាង៤០ដើម និង គ្រាប់រំសេវជាច្រើនប្រភេទ។ប្រតិបត្តិការនេះ ធ្វើឡើងស្ថិតក្នុងភូមិសម្ដេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
យោងតាមរបាយការណ៍ កាលពីថ្ងៃទី ៤ ខែមិថុនា វេលាម៉ោង ២ រសៀល ដោយមានការអនុញ្ញាតពីលោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ និង មានការសម្របសម្រួលពី លោក ទុគ វីនិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង។ កម្លាំងស្នងការដ្ឋានខេត្តព្រះសីហនុ ដឹកនាំដោយលោក ណុប បញ្ញា ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការខេត្តព្រះសីហនុ សហការជាមួយលោក លីម ពុទ្ធីឡា ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការខេត្តបាត់ដំបង បានដឹកនាំកម្លាំងចុះធ្វើការឆែកឆេរទៅលើលំនៅដ្ឋានមួយកន្លែងដែលម្ចាស់ផ្ទះមានឈ្មោះ សាន់ ភ័ណ្ឌ ភេទស្រី ស្ថិតក្នុងភូមិសម្ដេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
បើតាមរបាយការណ៍ បន្ទាប់ពីសមត្ថកិច្ចបានបង្កើតគណៈកម្មការ ដើម្បីធ្វើការឆែកឆេរទៅលើលំនៅដ្ឋាននេះ និង ដោយមានការឯកភាពពីស្ត្រីជាម្ចាស់ផ្ទះ ក្នុងនោះនៅជំហានទីមួយ គឺធ្វើការឆែកឆេរទៅលើបន្ទប់ផ្ទាល់ដីសមត្ថកិច្ចបានរកឃើញរួមមាន៖ អាវុ ធវែងម៉ាក A.K 47 ចំនួន ៥ ដើម (ស្វាយបត់)។អាវុធវែងម៉ាកA.K 47 ចំនួន ១ ដើម អាវុ ធវែងម៉ាក M 16 ចំនួន ១ ដើម.អាវុ ធវែង ម៉ាក M 4 ចំនួន ២ ដើម ។.អាវុ ធវែងម៉ាក THUNDER Xចំនួន១ដើម.អាវុ ធវែងម៉ាក ск с ចំនួន ១ ដើម (កាត់ស្វាយ).អាវុ ធវែងប្រើខ្យល់ ចំនួន ៣ ដើម.អាវុ ធខ្លី ម៉ាករ៉ូឡូ ចំនួន ១ ដើម.បង់ A K ចំនួន ២៩ បង់ .បង់ M1 6 ចំនួន ១៤ បង់។
ជាមួយគ្នានោះរកឃើញគ្រាប់មួយចំនួនធំ មាន០៥ ប្រភេទ (គ្រា ប់ A K 47, គ្រា ប់ M1 6, គ្រា ប់ 9M M, គ្រា ប់ 22, គ្រា ប់ 380, និងគ្រា ប់សំណរមួយចំនួន) ១២.សម្ភារៈ កែច្នៃអាវុ ធមួយចំនួន ។ជំហានទី ២ សមត្ថកិច្ចបានបន្តធ្វើការឆែកឆេរនៅបន្ទប់ផ្នែកខាងលើមាន៖អាវុ ធវែង ម៉ាក A K 4 7 ចំនួន ០៣ ដើម (ស្វាយបត់) -អាវុ ធវែង ម៉ាក M1 6 ចំនួន ០៣ ដើម ។ ៣-អាវុ ធវែង ម៉ាក A K4 7 ចំនួន ០២ ដើម ។ ៤-អាវុ ធវែង បាញ់សត្វ ចំនួន ១៦ ដើម-អាវុ ធវែង ប្រើខ្យល់ ចំនួន ០២ ដើម-សម្ភារៈ កែច្នៃអាវុ ធមួយចំនួន ។
កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនឈ្មោះសាន់ ភ័ណ្ឌ ភេទស្រី ជាម្ចាស់ផ្ទះនាំយកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាត់ការបន្តតាមនិតិវិធី៕